ព្រហស្បតិ៍ , 01 ធ្នូ 2022
ការសម្តែងបទ «Time To rise» របស់ វណ្ណដា រួមជាមួយលោកតា គង់ ណៃ ធ្វើឱ្យមហាជនបង្ហាញមោទកភាពយ៉ាងខ្លាំង
កម្សាន្ត៖ កាលពីយប់មិញនេះក្នុងកម្មវិធីបិទកីឡាជាតិលើកទី៣ មហាជនពោល សរសើរមិន ដាច់ពីមាត់ និងបង្ហាញ មោទកភាពយ៉ាងខ្លាំង ក្រោយពីឃើញទស្សនីយភាពការសម្តែងរបស់តារាចម្រៀង វណ្ណដា រួចជាមួយមានវត្តមានលោកគង់ ណៃ និងភរិយា នៅក្នុងបទចម្រៀង «Time To rise» ។ អ្វីដែលកាន់តែពិសេស ការសម្តែងក្នុងបទចម្រៀងនេះធ្វើឱ្យ អ្នកមាន វត្តមានក្នុងកីឡដ្ឋានស្រែកហ៊ោយ៉ាងកងរំពងពីការសម្តែងដ៏អស្ចារ្យនេះ។
ទោះបីជាកន្លងផុតមួយយប់ហើយក្តីប៉ុន្តែការសម្តែងរបស់ វណ្ណដា រួមជាមួយព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតាគង់ ណៃ និងភរិយា នៅតែធ្វើឱ្យមហាជនរំភើបមិនទាន់បាត់ពីការសម្តែងដ៏អស្ចារ្យ ក្នុងបទចម្រៀង «Time To Rise»។ ទស្សនីយភាពនេះនៅតែដក់ក្នុងចិត្តមហាជន មិនថាអ្នកទស្សនាផ្ទាល់នៅពហុកីឡដ្ឋាន និងអ្នកទស្សនាតាមគេហដ្ឋាន សុទ្ធតែបង្ហាញអារម្មណ៍រំភើបរីករាយ ទប់ខ្លួនមិនជាប់ ពីការសម្តែងដ៏កម្រនេះ។
ការសម្តែងរបស់ វណ្ណដា លើកនេះក៏ធ្វើឱ្យសាមីខ្លួនរំភើបដូចគ្នាព្រមទាំងបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា «ជាដំបូងខ្ញុំបាទពិតជាមានកិត្ដិយសដែលបានចូលរួមសម្ដែងក្នុង « ពិធីបិទកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា
នេះគឺជាលើកទី ១ របស់ខ្ញុំដែលបានធ្វើការសម្ដែងបទចម្រៀង "Time To Rise" ជាមួយលោកតា ព្រឹទ្ធាចារ្យ គង់ ណៃ ព្រមទាំងលោកយាយ ដោយផ្ទាល់ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពុកម៉ែបងប្អូន និងហ្វេនៗយ៉ាងច្រើននៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ ខ្ញុំពិតជាមិនអាចរកពាក្យអ្វីមកប្រៀបផ្ទឹមបានជាមួយនឹងអារម្មណ៍នៅពេលនេះ ក្រៅពីមានមោទកភាពនិងទទួលបានភាពកក់ក្តៅពីសម្លេងអបអរសាទររួមបញ្ចូលជាមួយក្តីស្រឡាញ់។ សូមអរគុណសម្រាប់ការគាំទ្រដ៏អស្ចារ្យមួយនេះ សង្ឃឹមថាពួកយើងនឹងមានឱកាសជួបគ្នានាពេលឆាប់ៗនេះ»៕
សូមបញ្ចេញមតិនៅទីនេះ