ព្រហស្បតិ៍ , 01 ធ្នូ 2022
ប្រកួតជាមួយជប៉ុនយប់នេះ អេស្ប៉ាញត្រូវការតែមួយពិន្ទុទៀតប៉ុណ្ណោះដើម្បីឡើង
ក្រុមជម្រើសជាតិអេស្ប៉ាញត្រូវការតែមួយពិន្ទុទៀតប៉ុណ្ណោះពេលលេងប៉ះជាមួយជប៉ុននៅរាត្រីនេះដើម្បីមានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ World Cup។
ពួកគេនឹងលេងការប្រកួតទី៣ក្នុងវគ្គសន្សំពិន្ទុនៅម៉ោង២:០០រំលងអាធ្រាត្រក្នុងកីឡដ្ឋាន Khalifa International Stadium។ អេស្ប៉ាញបច្ចុប្បន្នកំពុងស្ថិតនៅកំពូលតារាងពូល E ខណៈជប៉ុននៅលេខពីរ ស្របពេលដែលកូស្តារីកានិងអាល្លឺម៉ង់សុទ្ធសឹងតែសល់ឱកាសដើម្បីឡើងទៅវគ្គបន្ត។
មុនការប្រកួតមកដល់ គ្រូរបស់អេស្ប៉ាញលោក Luis Enrique មិនហ៊ានមើលស្រាលក្រុមជម្រើសជាតិជប៉ុនឡើយ ដោយសារប្រកួតដំបូងរបស់ក្រុមមកពីអាស៊ីមួយនេះបានឈ្នះអាល្លឺម៉ង់។ Enrique មានបំណងចង់ឈរក្នុងកំពូលតារាង និងឈ្នះគ្រប់ប្រកួតដើម្បីឡើងគ្រងពាន World Cup តែម្ដង។
អេស្ប៉ាញនិងជប៉ុនធ្លាប់មានប្រវត្តិប៉ះគ្នាតែម្ដងគត់កាលពីឆ្នាំ២០០១ ដែលជាការប្រកួតមិត្តភាព។ ពេលនោះអេស្ប៉ាញបានយកឈ្នះជប៉ុន ១-០។ កីឡាកររបស់ជប៉ុន៣នាក់រួមមាន ខ្សែការពារ Takehiro Tomiyasu និង Hiroki Sakai រួមទាំងខ្សែបម្រើ Wataru Endo អាចនឹងមិនអាចបង្ហាញខ្លួនយប់នេះដោយសាររបួស។ Gavi ខ្សែបម្រើរបស់អេស្ប៉ាញប្រហែលជាត្រូវអវត្តមានដូចគ្នា៕
សូមបញ្ចេញមតិនៅទីនេះ