ម៉ា ច័ន្ទបញ្ញា រម្លឹករឿងស្លៀកពាក់សម័យអាណានិគមបារាំង ត្រូវអ្នកលេង បណ្តាញសង្គមរិះគន់ចាស់ដៃ
កម្សាន្ត៖ តារាចម្រៀង ម៉ា ច័ន្ទបញ្ញា ត្រូវអ្នកលេងបណ្តាញសង្គមរិះគន់ចាស់ដៃថា លោកជាតារាមួយរូបអត់រំលងមួយរឿង ក្រោយពីលោកបង្ហោះ រូបរម្លឹកអនុស្សាវរីយ៍ កាលពីឆ្នាំ២០១៤ ស្លៀកពាក់យកគម្រូតាមសម័យ អាណានិគមបារាំងពេល លោកទទួលពានរង្វាន់។
បន្ទាប់ពីតារាចម្រៀងវ័យក្មេងដ៏ល្បីល្បាញ ម៉ាន់ វណ្ណដា បង្ហាញខ្លួនក្នុងឈុត សំលៀកបំពាក់ដ៏សមសួនកាលពីពេលកន្លងទៅនេះ បានធ្វើឱ្យអ្នកលេងបណ្តាញ សង្គមជជែក វែកពីរឿងសំលៀកបំពាក់ថាសំលៀកបំពាក់ដែល វណ្ណដា ស្លៀកនោះគឺជាឈុតតាមលំនាំឈុតព្រះករុណាជាអង្គម្ចាស់ នាយុគសម័យព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ។
ទន្ទឹមនឹងនេះ នៅថ្ងៃទី២ ខែធ្នូ តារាចម្រៀង ម៉ា ច័ន្ទបញ្ញា បានបង្ហោះរូបភាពនិងអមជាមួយចំណងជើងថា «យើងតស៊ូដើម្បីជាតិទាំងអស់គ្នា ថ្ងៃនេះខ្ញុំសូមលើកឡើងពីជោគជ័យមួយដែលខ្ញុំយកជូនប្រទេសជាតិកាលពីឆ្នាំ2014 ដោយកាលនោះ ខ្ញុំបានយកគម្រូតាម សម្លៀកបំពាក់ជំនាន់ អាណានិគមបារាំង ដោយមានការរចនាពី Chhin Design ហើយទទួលបានពានរង្វាននេះនៅអាស៊ីអាគ្នេយ៍ រួចពេលក្រោយមក ក៏ឃើញគេស្លៀកបែបនេះយ៉ាងផុសផុល ធ្វើអោយខ្ញុំសប្បាយចិត្តដែលជាចំណែកតូចមួយនៃការជំរុញ។ នៅឆ្នាំក្រោយមក ខ្ញុំបានយកសម្លៀកបំពាក់នេះ បង្ហាញ ទូតថៃម្ដងទៀត» ។
ទោះយ៉ាងណា ក្រោយពី តារាចម្រៀង ខាងលើបានបញ្ចេញរូបភាពនិងចំណងជើងខាងលើ ហើយក៏ត្រូវអ្នកលេងបណ្តាញសង្គមចូលទៅខំមិននិងស៊ែរ រិះគន់លោកយ៉ាងខ្លាំងថា លោក «ពូហ្នឹងថី? ឲ្យតែគេមានអីគាត់ចូលប្រធានបទតែរហូត» «ធ្វើអត់មួយរឿងមើល» , «មានមុខគ្រប់វគ្គ» «រំលងមួយរឿងទៅបង 2022នេះបងចូលបានគ្រប់រឿង» «និយាយទៅ រឿងអីក៏អត់រំលងដែរសរសើរម៉ងហាស», «ធ្វើអត់មួយរឿងមួយមើល bro» «រំលងមួយរឿងទៅបង ប្អូនសុំ»«រំលង1រឿងក៏ខ្ញុំមិនខឹងបងដែរ»។
ការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គម បានធ្វើឱ្យ ម៉ា ច័ន្ទបញ្ញា ឆ្អួលចុងច្រមុះដូចគ្នា ដោយបានសង្កត់ធ្ងន់ទៅលើអ្នកគាំទ្រជ្រុលនិយមមួយចំនួន ថាលោកតោងអាយដលរបស់ពួកគេ ទាំងការដែលលោកបង្ហាញអ្វីដែលជារបស់ ខ្លួនឯងសោះ៕
សូមបញ្ចេញមតិនៅទីនេះ