អ្នកសិល្បៈច្រើនរូបស្រែកទាមទារយុត្តិធម៌ ក្រោយជនប-ង្ក-ប-ង់លុ-យ២៥០០ដុល្លារ បញ្ច-ប់ប-ញ្ហាលើជី-វិ-តមនុស្ស៣នាក់
កម្សាន្ត៖ រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសង្រេងមួយនៅលើស្ពានជ្រោយចង្វារក្នុងមួយគ្រួសារក្នុងនោះមានទារកម្នាក់បានធ្វើឱ្យមហាជនក្តុកក្តួលយ៉ាងខ្លាំង ខណៈព័ត៌មាន ថ្មីបន្ថែមទទួលបានថា ជនបង្កជាអ្នកបើកឡានលុចស៊ីស បង់ចំនួន២៥០០ដុល្លារ ទៅលើជីវិត៣នាក់ ដើម្បីបញ្ចប់រឿង។ ភាពអយុត្តិធម៌ទៅលើជនរងគ្រោះទាំង ស្ថិត ក្នុងតំបន់គ្រោះថ្នាក់នៅឡើយនេះ ធ្វើឱ្យអ្នកសិល្បៈជាច្រើនរូបចេញមុខស្រែក ទាមទាររកយុត្តិធម៌ឱ្យក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោមេត្តាជួយរកយុត្តិធម៌ដល់គ្រួសារកំសត់ខាងលើនេះ។
គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើស្ពានជ្រោយចង្វារនៅវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែធ្នូ ដោយជនបង្កបើកបរក្នុងស្ថានភាពស្រវឹងទៅបុកម៉ូតូមួយ គ្រឿងដែលមានសមាជិក៣នាក់ក្នុងនោះក៏មានទារកម្នាក់ដែលធ្វើឱ្យមហាជនខឹងសម្បារយ៉ាងខ្លាំង។
ករណីខាងលើនេះ បើតាមប្រភពពីលោក ផន ផល្លា ជាប្រធានអង្គការមណ្ឌលកុមារកំព្រាមែកឈើ បានឱ្យដឹងថា ជនបង្កបានផ្តល់សំណងនូវទឹកប្រាក់ចំនួន ២៥០០ដុល្លារ ទៅលើជនរងគ្រោះ ទាំងម្តាយទារកសម្រាកព្យាបាលមួយយប់អស់ ៦៧០ដុល្លារ ចំណែកឯទារកអាយុ២ខែ នៅមិនទាន់រួចផុតគ្រោះថ្នាក់នៅឡើយ។
សំណងទឹកប្រាក់ចំនួន២៥០០ដុល្លារទៅលើជីវិតមនុស្ស៣នាក់នេះត្រូវមហាជនសម្តែងក្តីអយុត្តិធម៌យ៉ាងខ្លាំង រហូតមានអ្នកសិល្បៈជាច្រើនរូបចេញមុខទាមទារ រក យុត្តិធម៌ឱ្យគ្រួសារដ៏កំសត់ខាងលើ និងស្នើដល់ក្រុមមេធាវីស្ម័គ្រចិត្តរបស់ សម្តេចតេជោមេត្តាជួយរកយុត្តិធម៌ក្នុងរឿងនេះ។
លោក បញ្ញា រិទ្ធិ ជាតារាម៉ូឌែល បានរៀបរាប់ថា « សូមសំណូមពរដល់ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្រសួងយុត្តិធម៌ Ministry of Justice សូមមេត្តាជួយរកយុត្តិធម៌ក្នុងករណីនេះផងដើម្បីឱ្យជនបង្កទទួលទោសជាកំហិត និងផ្តល់សំណងអោយបានសមហេតុផលផង បើកបរទាំងស្រវឹង បើកលើស ល្បឿនកំណត់ បុកគេរងរបួសធ្ងន់ដោយមានកូនតូចនៅសង្រ្គោះបន្ទាន់ បើកបុក ហើយរត់ដោយមានភស្តុតាងទាំងអស់តាមរយៈការឡាយរបស់បងៗអ្នកកាសែត ជីវិតមនុស្សមានតម្លៃត្រឹមតែលុយ ២៥០០$ នឹងមែនទេ ទាំងក្មេងតូចដែរមិនទាន់ដឹងអី ទាំងម្ដាយក្មេងតូច ហើយនៅលោកពូម្នាក់ទៀតមិនទាន់ដឹងថារស់ឬស្លាប់យ៉ាងណាជនបង្កយ៉ាងហោចណាស់ក៏គួរតែទទួលខុសត្រូវទាំងស្រុងលើការចាយវាយថ្លៃមន្ទីរពេទ្យការស្នាក់នៅផ្សេងៗឱ្យចប់សព្វគ្រប់រហូតទាល់តែពួកគាត់ទាំងបីនាក់ជាសះស្បើយដូចដើមវិញទើបសមសូមកុំអោយបញ្ចប់ត្រឹម លុយ ២៥០០$ ហើយជន បង្ករួចខ្លួន» ។
មិនខុសពីតារាម៉ូឌែលខាងលើ លោក សុខ ជំនោរ ជាផលិតករល្បីឈ្មោះ មួយរូបក៏ បានប្រកាស ទាមទាររកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះដូចគ្នា និងមានតារា ជា ច្រើនរូបទៀតដូចជា តារាចម្រៀង វ៉ាន់ នីឡា, បវរកញ្ញា អែម គុនថង និងអ្នកនាង ទូច ស្រីល័ក្ខ ក៏បានចេញមុខទាមទាររកយុត្តិធម៌លើករណីគ្រោះ ថ្នាក់ចរាចរណ៍ ខាងលើនេះ ដោយសង្ឃឹមថានឹងទទួលបានយុត្តិធម៌លើផ្លូវច្បាប់៕
សូមបញ្ចេញមតិនៅទីនេះ