ពុធ , 07 ធ្នូ 2022
ខណៈភាពថ្កុំ-ថ្កើងត្រូវគេស-ង្ស័-យថា មានអ្នកជួយជ្រោម-ជ្រែង ពេលនេះ ឈិន ម៉ានិច្ច សម្ញែងវីឡាធំស្កឹមស្កៃបន្ថែម
កម្សាន្ត៖មួយរយៈចុងក្រោយនេះគេចាប់អារម្មណ៍ឃើញថា តារាចម្រៀង ឈិន ម៉ានិច្ច កាន់តែបង្ហាញភាពហ៊ឺហាតាមរយៈការបញ្ចេញនូវសម្ភារៈទំនើបនិយម ដែលមានដូចជា គ្រឿងអលង្ការពេជ្រ រួមនឹងរថយន្តស៊េរីទំនើបម៉ាកហ្សីបជាដើម ។ តែអ្វីដែលកត់សម្គាល់បន្ថែមថ្មីៗនេះ ស្រាប់តែតារាចម្រៀង ឈិន ម៉ានិច្ច បានសម្ញែងផ្ទះវីឡាយ៉ាងធំស្កឹមស្កៃមិនទាន់សាងសង់រួចរាល់ ដែលវីឡាមួយនេះជាកម្មសិទ្ធផ្ទាល់ខ្លួនទីពីររបស់នាង ។
ប្រើពេលប្រឡូកអាជីពជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស តែ៦ឆ្នាំ ឈិន ម៉ានិច្ច ទទួលបានភាពជោគជ័យមិនធម្មតាឡើយ ។ យ៉ាងណាមិញបើគេក្រឡេកមកមើលពីជីវភាពរបស់តារាចម្រៀងសម្បុរស្រអែមរូបនេះវិញ ឃើញថាមានភាពប្រែប្រួលខុសប្លែកពីមុនស្ទើរមិនគួរឱ្យជឿ រហូតមានមិត្តភក្តិរួមទ្រនំលាន់មាត់ស្ទើរគ្រប់គ្នា ។
តួយ៉ាងថ្មីៗនេះតារាចម្រៀង ឈិន ម៉ានិច្ច បានបង្ហាញផ្ទះវីឡាធំស្កឹមស្កៃដែលសាងសង់មិនទាន់រួចនៅក្នុង Story ហ្វេសប៊ុករបស់នាងហើយគេសន្និដ្ឋានដ៏ស្កឹមស្កៃមួយនេះ បើតាមតម្លៃទីផ្សារនាពេលបច្ចុប្បន្ន អាចមានតម្លៃមិនក្រោមកន្លះលានដុល្លារនោះទេ។ ទន្ទឹមនឹងការបង្ហាញរូបថតផ្ទះវីថ្មីនេះដែរ ក៏មានការសង្ស័យថា ក្រោយ ផ្ទះវីឡាដ៏ស្រស់ស្អាតមួយនេះធ្វើរួចរាល់ ឈិន ម៉ានិច្ច អាចនឹងមានមានដំណឹងល្អឆាប់ៗ ព្រោះរយៈពេលចុងក្រោយនេះ នាងតែងបង្ហាញអារម្មណ៍ដូចជាមនុស្សកំពុងមានស្នេហាយ៉ាងមានក្តីសុខ ។
ការបង្ហាញភាពមានបាននេះ បើប្រៀបធៀបជាមួយមិត្តភក្តិដែលចូលប្រឡូកដំណាលគ្នា តារាចម្រៀង ឈិន ម៉ានិច្ច ពិតជាហក់ខ្លាំងមិនធម្មតាទេ ។ ជាក់ស្តែងនាងមានផ្ទះផ្ទាល់ខ្លួននៅបុរី វិមានភ្នំពេញ នឹងបានធ្វើផ្ទះជូនឪពុកម្តាយយ៉ាងស្រស់ស្អាតនៅស្រុកកំណើត ហើយមួយរយៈមុនតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ ក៏បានទិញរថយន្តហ្សីបតម្លៃប្រមាណជា៧ម៉ឺនដុល្លារជិះយ៉ាងរំភើយមិនចាញ់តារាល្បីរៀមច្បងឡើយ។
ជាមួយគ្នានោះញយដងណាស់ ឈិន ម៉ានិច្ច តែងបង្ហាញគ្រឿងអលង្ការពេជ្រ ជាច្រើននៅតាមបណ្តាញសង្គមជាបន្តបន្ទាប់ រហូតធ្វើឱ្យមានការលើកឡើងពីសំណាក់ហ្វេន ហ្វេន ថាតារាចម្រៀង ឈិន ម៉ានិច្ច អាចនឹងមានអ្នកជ្រោមជ្រែងពីក្រោយខ្នង ទើបនាងជោគជ័យខ្លាំងផ្នែកជីវភាពបែបនេះ ប៉ុន្តែការយល់ឃើញខាងលើនេះត្រូវបាននាងនិយាយថា «សម្រាប់នាងការងារមិនខ្វះទេខ្វះតែកម្លាំងធ្វើប៉ុណ្ណោះ »។
អ្វីដែលចាប់អារម្មណ៍ជីវភាពកាន់តែរីកត្រដែត បើក្រឡេកមើលសម្រស់របស់ ឈិន ម៉ានិច្ច ក៏ស្រស់ស្អាតប្លែកដោយចុងក្រោយនេះនាងបានងាកមកលេង ស្ទីលស្លៀកពាក់សិចស៊ីបង្ហាញសាច់ភ្លៅដែលគេមិនដែលឃើញនាងតែងខ្លួនបែបនេះពីមុនធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរថា ឈិន ម៉ានិច្ច ដូរស្ទីលបែបនេះកាន់តែស្អាតជះសម្រស់ទាក់ទាញប្លែកជាងមុន ៕
សូមបញ្ចេញមតិនៅទីនេះ