លោក ហ៊ុន ចន្ទ័រាជ្យ ចង់ជួយ សុខ ធី នាំមកកាន់ទឹកដីខ្មែរវិញ សូមទោសថ្នាក់ដឹកនាំ ដើម្បីបានឱកាសជាថ្មី ព្រោះស្តាយសមត្ថភាព ជើងខ្លាំងរូបនេះ
លោក ហ៊ុន ច័ន្ទរាជ្យ បានបង្ហើបពីបំណងចង់ជួយដល់ សុខ ធី ជុំវិញរឿងដែល
ជើងខ្លាំងមានដើមកំណើតនៅខេត្តបន្ទាយមានជ័យរូបនេះ កំពុងជាប់ឃុំនៅ
លើទឹកដីថៃ ពីបទប្រើប្រាស់គ្រឿងញៀនកាលពីពេលថ្មីៗនេះ។
បើតាមការបញ្ជាក់របស់គ្រូបង្វឹកក្លិប Cambodia Top Team បានប្រាប់មក
កាន់ Lee News ថា « ខ្ញុំពិតជាចង់ជួយ សុខ ធី ណាស់ ព្រោះគាត់ដូច
ជាប្អូនរបស់ខ្ញុំចឹង។ ខ្ញុំបានទាក់ទងទៅកាន់សិស្សរបស់ខ្ញុំម្នាក់ដែលកំពុងនៅ
ទីនោះ សិស្សរបស់ខ្ញុំបានប្រាប់ថា នៅខាងថៃគេមានច្បាប់ឃុំខ្លួន សុខ ធី ៤ ខែ ទើបគេអនុញ្ញាតឲ្យយើងចូលទៅដោះស្រាយ។ ដូច្នេះមានន័យថា ពេលនេះ
យើងមិនទាន់ធ្វើអ្វីបានទាំងអស់ ត្រូវរង់ចាំរយៈពេល៤ខែនៃការឃុំខ្លួនសិន»។
លោកបន្ថែមថា បើសិនរឿងនៅថៃដោះស្រាយចប់ក្រោយពេល៤ខែនោះ លោក
ចង់នាំយក សុខ ធី មកវាយនៅខ្មែរវិញ ដោយលោកមានគម្រោងស្នើសុំថ្នាក់
ដឹកនាំឲ្យមានការអនុគ្រោះសម្រាប់ សុខ ធី បើអាចលោកចង់នាំយកកីឡាករ
រូបនេះ ទៅសូមទោសថ្នាក់ដឹកនាំដោយផ្ទាល់ ដើម្បីនាំយករូបគេមកកាន់ទឹក
ដីកម្ពុជាវិញ។
យ៉ាងណាគ្រូបង្វឹកក្នុងក្លិបខាងលើបានលើកឡើងទៀតថា ពិតជាស្ដាយសមត្ថ
ភាពរបស់ សុខ ធី ខ្លាំងមែនទែន ព្រោះកីឡាករកម្ពុជារូបនេះ មានឈ្មោះល្បី
នៅលើទឹកដីថៃ ពិសេសនោះគេក៏អាចក្លាយជាកីឡាករល្អម្នាក់របស់កម្ពុជាដែរ ប្រសិនបើកែប្រែចំណុចខ្វះខាតផ្នែកចំណេះដឹង ពិសេសគឺបញ្ហាដែលបាន
កើតឡើងកន្លងមក។
គួររម្លឹកថា សុខ ធី ហៅ កាកា ត្រូវបានមន្រ្តីតម្រួតរបស់ ថៃ ចាប់ខ្លួនពីបទប្រើ
ប្រាស់គ្រឿងញៀន កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើទឹកដីថៃ បន្ទាប់ពីឆែកលើខ្លួនកីឡាកររូបនេះមានថ្នាំញៀនចំនួន៥គ្រាប់។ ចំពោះរឿង
ដែល សុខ ធី មិនអាចមកប្រកួតនៅខ្មែរនោះ គេនៅចាំបានថា កាលពីឆ្នាំ
២០១៨ កីឡាករខាងលើធ្លាប់មានការប្ដឹងតវ៉ាចំពោះលទ្ធផលនៃការប្រកួតមួយ នៅ សង្វៀន CNC ហើយ គេបានប្រកាសថា បើការប្ដឹងតវ៉ាក្ដីនេះចាញ់ គេនឹងមិនមកប្រកួតនៅខ្មែរទៀតទេ។ យ៉ាងណារឿងនេះវាបានកន្លង
ផុតទៅច្រើនឆ្នាំហើយដែរ ខណៈដែលពេលនេះគេក៏មិនទាន់ច្បាស់ថា តើករណីរបស់ សុខ ធី នេះបានចេញពីមន្ទីរឃុំឃាំងនៅពេលណាដែរ៕
សូមបញ្ចេញមតិនៅទីនេះ