បុរសៗ ខកចិត្តមិនស្ទើរទេ ក្រោយឃើញប្អូនស្រីដ៏ស្រស់ស្អាត ខាត់ សុឃីម ខាត់ ណាចា មានម្ចាស់បេះដូង បែបនេះ
កម្សាន្ត៖មានការចាប់អារម្មណ៍ជាខ្លាំងក្រោយបានឃើញរូបភាពយ៉ាងស្អិតរមួតរួមនឹងពាក្យពេចន៍ផ្អែមល្ហែមរបស់គណនីយហ្វេសប៊ុកមួយ ដែលត្រូវ បានគេដឹងថាជាគូស្នេហ៍របស់ ខាត់ ណាចា ជាប្អូនស្រីរបស់តារាពហុជំនាញ ខាត់ សុឃីម ។ ជាមួយគ្នានោះក៏មានបុរសៗលួចCrush ខាត់ ណាចា បានសម្តែងការខកចិត្តគ្រប់គ្នា។
ជឿជាក់ថាអ្នកគាំទ្រភាគច្រើន ប្រាកដជាបានដឹងហើយថា តារាពហុជំនាញ ខាត់ សុឃីម មានបងប្អូនប្រុសស្រីជាច្រើននាក់ ដែលម្នាក់ៗសុទ្ធ
ធសឹងតែមានទេពកោសល្យផ្នែកសិល្បៈគ្រប់គ្នា។ តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាងគេនោះប្អូនស្រីពៅ ខាត់ សុឃីម ដែលមានឈ្មោះ
ថា ខាត់ ណាចា មានសម្រស់ ស្អាតជាពិសេសមុខមាត់ទាក់ទាញមិនចាញ់តារាល្បីៗនោះទេ។ តែកូនពៅត្រកូនខាត់រូបនេះហាក់រាងងាកឆ្ងាយជាងបងៗបន្តិច ទោះរូបនាងមានសមត្ថភាពសិល្បៈពេញខ្លួនទាំងការលេងភ្លេងបុរាណ ច្រៀងនិងសម្តែងក៏ដោយតែ ខាត់ ណាចា មិនបាន ចាប់អាជីពសិល្បៈដូចបងៗឡើយ ពោលនាងបែរជាចាប់យកអាជីពជាម្ចាស់ហាងសាឡនទៅវិញ ។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រក្រុមគ្រួសារត្រកូល ខាត់ ចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺ ខាត់ ណាចា មានសម្រស់ផូរផង់ហើយការលេងស្ទីលតុប
តែងខ្លួន ក៏មើលទៅទាក់ទាញ និងស៊ីវិល័យមិនចាញ់តារាប៉ុន្មានឡើយ ។ក្នុងនោះក៏មានបុរសៗមិនតិចទេ ស្រមៃចង់ក្លាយជាប្អូនថ្លៃរបស់តារា ពហុជំនាញ ខាត់ សុឃីម តែគួរឱ្យស្តាយ ខាត់ ណាចា មានអង្គរក្សបេះដូងរួចទៅហើយ ពោលពួកគេតែងបង្ហាញភាពផ្អែមល្ហែមជាចំហតាម បណ្តាញសង្គមឃើញហើយពិតជាគួរឱ្យច្រណែនតែម្តង ។ចំណងស្នេហ៍របស់ ខាត់ ណាចា និងគូស្នេហ៍មានការបើកចំហជាសារធាណៈពោលតាមរយៈគណនីយហ្វេសប៊ុកដែលមានឈ្មោះថា Bong Kheng ដែលត្រូវគេដឹងថាជាគូស្នេហ៍ ខាត់ ណាចា តែងបង្ហាញរូបភាពផ្អែមល្ហែមនៅ ក្នុងដំណើរកម្សាន្តទាំងក្នុងប្រទេសនិងក្រៅប្រទេសដែលឃើញហើយពិតជាមានក្តីសុខជាខ្លាំង ។
ជាក់សែ្តងនៅក្នុងថ្ងៃខួបកំណើត ខាត់ ណាចា កាលពីដើម ខែវិច្ឆិកា កន្លងទៅគូស្នេហ៍នាងបាននាំទៅដើរកម្សាន្តនៅប្រទេសសិង្ហបុរីរួមនឹងការជូនពរយ៉ាងផ្អែមល្ហែមថា «Happy Birthday ម្ចាស់ជីវិតជូនពរអូនក្នុងថ្ងៃខួប នេះឱ្យជួបតែសុខផ្លូវកាយ និងផ្លូវចិត្តជួបតែមនុស្សល្អស្មោះត្រង់និងឱ្យអូនប៉ងប្រាថ្នាអ្វីសម្រេចដូចបំណងប្រាថ្នាទាំងអស់ ជាពិសេសបងសន្យាថាឱ្យតែថ្ងៃខួបអូនចង់ទៅណាចង់បានអ្វីបងនឹងឱ្យទាំងអស់ហើយនឹងជូនពរអូនមាត់ទិព្វចង់បានអីបាននឹងរហូតទៅ Love You More ខាត់ ណាចា » ។
ការបើកបង្ហាញ មុខគូស្នេហ៍របស់ ខាត់ ណាចា បានធ្វើឱ្យមហាជនអ្នកគាំទ្រគ្រួសារត្រកូល ខាត់ មានការចាប់អារម្មណ៍ជាខ្លាំង ព្រោះមិនធ្លាប់
ដឹងថា ខាត់ ណាចា មានម្ចាស់បេះដូងរួចបែបនេះ ។ ក្នុងនោះក៏មានការជូនពរឱ្យចំណងស្នេហ៍របស់ ខាត់ ណាចា និងគូស្នេហ៍គង់វង្សជារៀង
រហូត៕
សូមបញ្ចេញមតិនៅទីនេះ