ករ-ណីរឿង ប៉ែន ចំរុង លោកជំទាវ ហ៊ុន ស៊ីណាត លើកឡើងថា ស្រ.ដៀងគ្នា ដូចរឿង យក់ ថិតរដ្ឋា និងស្វាមី
កម្សាន្ត៖ ក្រោយពីធ្លាយរឿងតុលាការសម្រេចផ្តន្ទាទោស ប៉ែន ចំរុង ដាក់ពន្ធនាគារ ១០ខែ និងពិន័យជាទឹក ប្រាក់សរុបចំនួន៤០លានរៀល ពីបទបរិហាបង្កាច់កេរ្តិ៍។ ជាមួយគ្នានេះភាគីជិតសិទ្ធរបស់លោក ប៉ែន ចំរុង លើកឡើងមក Lee News ថា ចាញ់បោកគេហើយក្លាយជាជនរងគ្រោះថែមទៀត។ រឿងនេះក្រោយ Lee News ចេញផ្សាយ ត្រូវបានលោកជំទាវ ហ៊ុន ស៊ីណាត លើកឡើងថា ករណី ប៉ែន ចំរុង ស្រដៀងគ្នានឹងរឿង ឃុំ ប៉ុណ្ណាដែត ដែលត្រូវជាស្វាមីរបស់តារាចម្រៀង យក់ ថិតរដ្ឋា ដែរ។
គេចាំបានទេ កាលពីខែ មិថុនា កន្លងមកនេះ តារាចម្រៀង យក់ ថិតរដ្ឋា និងស្វាមី លោកឃុំ ប៉ុណ្ណាដែត មានរឿងក្តីជាមួយសាច់ញាតិខ្លួនឯង ទាក់ទងនិងរឿងដីធ្លី រហូតគ្មានលុយសូម្បីទិញទឹកដោះគោឱ្យកូន។ ទោះយ៉ាងណា ក្រោយពីមានការ សម្របសម្រួលពីលោកជំទាវ ហ៊ុន ស៊ីណាត ហើយភាគីទាំងសងខាងក៏ ព្រម សម្របសម្រួលគ្នា ខណៈពេលនេះជីវភាព យក់ ថិតរដ្ឋា ក៏ត្រលប់មកល្អប្រសើរវិញព្រមទាំងបើកហាងលក់គ្រឿងអលង្ការប្រាក់ផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីករណីរបស់ យក់ ថិតរដ្ឋា កន្លងផុតបានប៉ុន្មានខែ ស្រាប់តែ មានអ្នកសិល្បៈមួយរូបទៀត គឺលោក ប៉ែន ចំរុង ក៏មានរឿងក្តី រហូតតុលាសម្រេចសាលក្រម ដាក់ពន្ធនាគារ ១០ខែ និងពិន័យជាទឹក ប្រាក់សរុបចំនួន៤០លានរៀល ពីបទបរិហាបង្កាច់កេរ្តិ៍។
ជាមួយគ្នានេះ បើតាមប្រភពជិតស្និទ្ធពីលោក ប៉ែន ចំរុង បានបកស្រាយជាមួយ Lee News ថា ភាគីលោកចាញ់បោកគេហើយក្លាយជាជនរងគ្រោះទៀត។ ដោយបានលើកឡើងថា មុនដំបូងលោក ប៉ែន ចំរុង បានចាប់ដៃគូរកស៊ីដីឡូត៍ជាមួយដៃគូម្នាក់ ដោយខាង ប៉ែន ចំរ៉ុង ទទួលសិទ្ធរៀបចំអភិវឌ្ឍន៍ និងកាន់គម្រោងលក់ដីនោះ តែលោក ប៉ែន ចំរុង មិនបានចំណាយលុយលើការអភិវឌ្ឍទេ តែទទួលបន្ទុករៀបចំ និងធ្វើទីផ្សារ ដោយទទួលបានភាគលាភ តាមការព្រមព្រៀង។ បន្ទាប់មកដីឡូត៍នោះក៏អភិវឌ្ឍហើយទីផ្សាររីកទូលំទូលាយ បែរជាភាគីម្ខាងទៀតបានលក់គំរោងនោះឱ្យអ្នកផ្សេង ដោយបានដកសិទ្ធលោក ប៉ែន ចំរុង ចេញ ទើបធ្វើឱ្យបណ្តឹងកើតឡើង ដោយលោក ប៉ែន ចំរុង បានដាក់ពាក្យបណ្តឹងទៅភាគីម្ខាងទៀត ពីបទ រំលោភលើទំនុកចិត្ត ហើយភាគីម្ខាងទៀតបានប្តឹងតវិញពីបទ បរិហាបង្កាច់កេរ្តិ៍ ។
ជុំវិញការបកស្រាយរបស់ភាគីជិតស្និទ្ធលោក ប៉ែន ចំរុង ខាងលើនេះ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានលើកឡើងថា ករណីពិធីករខាងលើស្រដៀងគ្នានិងករណី ឃុំ ប៉ុណ្ណាដែត ដែរ។ លោកជំទាវមានប្រសាសន៍ថា «ខ្ញុំស្ដាប់ទៅរឿងនេះស្រដៀងៗ រឿងក្មួយប្រុស ឃុំ ប៉ុណ្ណាដែត ដែរ ពេលនេះលំបាកណាស់ក្នុងការចូលរកស៊ីជាមួយគ្នាមានច្រើនហើយដែលកើតរឿង »។ ការខំមិនរបស់លោក ជំទាវ ខាងលើនេះ លោក តាន់ គីមសួរ ក៏បានឆ្លើយតបថា «ពិតជាដូចគ្នាណាស់ជំទាវមីង» ។ដោយឡែក អ្នកប្រើប្រាស់បណ្តាញសង្គមវិញ ក៏បានលើកឡើងដែរថា ប៉ែន ចំរុង ខិតខំផ្សព្វផ្សាយរកទីផ្សារ ពេលអតិថិជនស្គាល់ ដក ប៉ែន ចំរុង ចេញ។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ លោកប៉ែន ចំរុង និងមេធាវី កំពុងរៀបចំ សំណុំរឿងប្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីទាមទារយុត្តិធម៌សម្រាប់ខ្លួនឯង៕
សូមបញ្ចេញមតិនៅទីនេះ