អង្គារ , 13 ធ្នូ 2022
តារាសម្តែង កែវ ឡាវិញ សម្រេចបញ្ចប់ភាពនៅលីវត្រឹមវ័យ ២៣ឆ្នាំនៅថ្ងៃទី ១៥នេះដោយអញ្ជើញភ្ញៀវចូលរួម ៩០តុ!
កម្សាន្ត៖តារាសម្តែងវ័យក្មេង កែវ ឡាវិញ នឹងរៀបអាពាហ៍ពិពាហ៍ទៅតាមប្រពៃណីខ្មែរ នៅថ្ងៃទី ១៥ ខែធ្នូ ខាងមុខនេះដោយគ្រោងអញ្ជើញភ្ញៀវជាអ្នកក្នុងនិងក្រៅ សិល្បៈប្រមាណជា៩០តុឯណោះ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការរំភើបនោះ ក្រោយរៀបការ កែវ ឡាវិញ នៅតែបន្តអាជីពសម្តែងដដែលនឹងគ្រោងថតរឿង ថ្មីនៅទូរទស្សន៍ហង្សមាសផងដែរ ។
ទើបលេចមុខរយៈពេលខ្លីក៏ពិតមែន តែកូនស្រីអតីតតារាសម្តែងជើង ចាស់ កែវ កល្យាណ គឺស្រីស្អាត កែវ ឡាវិញ ត្រូវបានគេចាត់ទុកជាតារាដែលមានហាង ឆេងខ្ពស់ក្នុងចំណោមតារាដែលចូលប្រឡូកដំណាលរូបនាង។ ខណៈអាជីពសិ ល្បៈកំពុងមមាញឹក កែវ ឡាវិញ បែរជាសម្រេចចិត្ត រៀបការជាមួយគូស្នេហ៍ជា អ្នកនៅក្រៅចង្កោមសិល្បៈដែលមានវ័យ២៥ឆ្នាំក្រោយពួកគេស្វែងយល់ចិត្តថ្លើមជាមួយគ្នាច្រើនឆ្នាំ ។ បើតាមការរៀបរាប់ពីសំណាក់តារាស្រីម្នាក់ដែល កែវ ឡាវិញ បានអញ្ជើញចូលរួមនៅក្នុងពិធីមង្គលនោះបានប្រាប់ថា កែវ ឡាវិញ នឹងចូលរោងការនៅក្នុងថ្ងៃទី ១៥ ខាងមុខនេះនៅភោជនីយដ្ឋានមួយកន្លែង ដែលមានទីតាំងនៅខណ្ឌសែនសុខ តែនាងមិនបានដឹងច្បាស់ថា ឡាវិញ នឹង អញ្ជើញភ្ញៀវជាអ្នកសិល្បៈប៉ុន្មានតុឡើយគ្រាន់តែដឹងថាអញ្ជើញភ្ញៀវសរុបប្រ មាណជា ៩០តុ ។
កាន់តែកៀកដល់ថ្ងៃរៀបការ កែវ ឡាវិញ បានសំងំបន្ទំសម្រស់ត្រៀមខ្លួនធ្វើ ជាកូនក្រមុំដ៏ស្រស់ស្អាតរបស់លោក ហម លាងហេង ជាអនាគតស្វាមី ។ ជា មួយគ្នានោះក៏មានការទម្លាយរូបភាព Pre Wedding របស់អ្នកទាំងពីរឃើញ ថាពិតជាស្រស់ស្អាតនិងស័ក្តិសមគ្នាជាខ្លាំង។ អ្វីដែលចាប់អារម្មណ៍មិនខុសពី តារារៀមច្បងមួយចំនួនឡើយទោះមានស្វាមី តែតារាសម្តែងវ័យក្មេង កែវ ឡាវិញ នៅតែបន្តអាជីពសម្តែងដដែលដោយនៅឆ្នាំ ២០២៣ ខាងមុខនេះ នាងត្រៀមខ្លួនថតរឿងភាគថ្មីនៅក្នុងទូរទស្សន៍ហង្សមាសក្នុងតំណែងជាតួធំ ។
គូរបញ្ជាក់ថា កែវ ឡាវិញ ជាកូនស្រីច្បងរបស់អតីតតារាសម្តែង កែវ កល្យាណ ដែលប្រជាប្រិយភាពកញ្ញាលេចធ្លោខ្លាំងនឹងទទួលបានការស្រឡាញ់ពីសំណាក់ ហ្វេន ហ្វេន តាមរយៈរឿង«រសជាតិអ្នកមាន»ដែលកាលណោះក៏មានអ្នកគាំទ្រ ជាច្រើនសង្ស័យថា កែវ ឡាវិញ និង តារាសម្តែង យ៉ា សុផាន់ម៉ៃ មានចំណ ងស្នេហ៍ទាំងក្នុងនិងក្រៅឆាក។ ការសម្រេចចិត្តចូលរោងការរបស់តារាសម្តែង កែវ ឡាវិញ ជាការបញ្ចប់ព័ត៌មានស្រឡាញ់ភេទដូចគ្នានាពេលកន្លងមក៕
សូមបញ្ចេញមតិនៅទីនេះ