ពុធ , 14 ធ្នូ 2022
ទើបភ្ជាប់ទំនាក់ទំនងសោះ តែ អៀ ម៉េងលិ សរសើរគូស្នេហ៍ពេញៗមាត់ នឹង គ្រោងភ្ជាប់ពាក្យនៅក្នុងឆ្នាំ ២០២៣
កម្សាន្ត៖ទើបតែមានទាក់ទងគ្នាប្រមាណជាងបីខែតែ តែតារាសម្តែងសាច់ខ្ចី អៀ ម៉េងលិ បានសរសើរគូស្នេហ៍ពេញមាត់ៗថា ជាបុរសល្អផ្តល់ក្តីស្រឡាញ់ និងយកចិត្តទុក ដាក់ដែលនាងមិនធ្លាប់ជួបពីមុនមក ។ ដោយសារតែចំណុចទាំងអស់នេះ ហើយទើប អៀ ម៉េងលិ មានភាពជឿជាក់នឹងគ្រោងដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យ ទៅតាមប្រពៃណីខ្មែរនៅក្នុងពេលឆាប់ៗនេះ ។
អៀ ម៉េងលិ ត្រូវបានគេចាត់ទុកជាតារាសម្តែងស្រីដែលមានសម្រស់ស្រស់ផូរ ផង់ហើយការតុបតែងខ្លួនទៀតសោតក៏សិចស៊ីនិងទាក់ទាញមិនធម្មតាដែរ ។ ជាក់ស្តែងគ្រាន់តែប្រកាសបែកស្នេហ៍មិនបានមួយចំអិនកំពិសផង ស្រីស្អាតរូប នេះក៏រកបានអ្នកស្អំបេះដូងថ្មីជាបុរសដែលមានរូបស្រស់សង្ហានិងជាកូនអ្នកមានមុខមាត់នៅក្នុងសង្គមដែលលោកមានតួនាទីជាកងអង្គរក្សពាក់សក្តិបីថែមទៀត។ អ្វីដែលកត់សម្គាល់ទើបភ្ជាប់ស្នេហ៍រយៈពេលខ្លី តែ ចំណងស្នេហ៍របស់អ្នកទាំងពីរ មានភាពផ្អែមល្ហែម និងស៊ីជម្រៅជាខ្លាំងដោយពួកគេបានបណ្តើរគ្នាទៅដើរកម្សាន្តតាមខេត្តនឹងចូលរួមនៅក្នុងកម្មវិធីនានាយ៉ាងពេញមុខពេញមាត់តែម្តង។
មិនតែប៉ុណ្ណោះ ថ្មីៗ នេះគេថែមទាំងឃើញ អៀ ម៉េងលិ និងគូស្នេហ៍ថតរូបរួមគ្នាក្នុងឈុតអាពា ហ៍ពិពាហ៍ដែលធ្វើឱ្យមានការសង្ស័យថា អ្នកទាំងពីរអាចនឹងមានដំណឹងល្អឆាប់ៗ នេះ ។ជួបជាមួយ Lee News តាមរយៈទូរស័ព្ទ អៀ ម៉េងលិ បាននិយាយថា«ជាការ ពិតខ្ញុំមានបំណងភ្ជាប់ពាក្យពិតមែន គឺនៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ។ តែ សម្រាប់រឿងរៀបការមិនទាន់គិតនៅឡើយទេ ។ ដោយឡែករូបភាពដែលបង ប្អូនបានឃើញខ្ញុំនិងគាត់ថតក្នុងឈុតកូនកម្លោះក្រមុំនោះជាការថតស្ប៉តផ្សាយពាណិជ្ជកម្មមិនមែនរូបថតPre Wedding របស់ពួកយើងឡើយ»។
អ្វីដែល កត់សម្គាល់ហាក់ខុសពីទំនាក់ទំនងជាមួយដៃគូមុនៗ អៀ ម៉េងលិ បានសរសើរ គូស្នេហ៍ចំៗថា លោកជាបុរសល្អស្រឡាញ់និងខ្វល់ខ្វាយ យកចិត្តទុកដាក់ដែលនាងមិនដែលធ្លាប់ជួបកន្លងមក ហើយសំខាន់បំផុតចង់រួមដំណើរជីវិតជាមួយគ្នាទៅថ្ងៃអនាគតថែមទៀត ។ ប៉ុន្តែយ៉ាងណា អៀ ម៉េងលិ បង្ហើបថាគូស្នេហ៍ នាងជាមនុស្សដែលមានចិត្តប្រចណ្ឌខ្លាំងពោលលោកមិនចង់ឱ្យនាងថតឈុត ឱបថើបជាមួយបុរសណាផ្សេងឡើយ ។
អៀ ម៉េងលិ បានបន្ថែមថា«ជាការពិតសព្វថ្ងៃខ្ញុំឈប់ទទួលការសម្តែងរឿង ហើយទទួលថតតែស្ប៉តប៉ុណ្ណាះ ព្រោះមិនចង់ឱ្យគាត់មិនសប្បាយចិត្ត» ។ ការ លើកឡើងបែបនេះអាចបញ្ជាក់ថា អាជីពសម្តែងរបស់តារាស្រីរូបស្រស់អៀ ម៉េង លិ នឹងត្រូវបញ្ចប់ត្រឹមនេះតែម្តង។ ជាមួយសម្តីខាង លើនេះត្រូវ បានអ្នកមហាជនមួយចំនួនលើកឡើងថា រឿងអីមិនសរសើរពេញមាត់បែបនេះ បើគេជាកូនអ្នកមានទ្រព្យហើយសង្ហាទៀតនោះ ។ ទាក់ទងជាមួយការរិះគន់ បែបនេះ អៀ ម៉េងលិ បានបន្ថែមថា«ខ្ញុំទទួលស្គាល់ថាទ្រព្យសម្បត្តិនិងរូប រាងជារឿងសំខាន់តែសម្រាប់គាត់ជាបុរសដែលខ្ញុំមិនធ្លាប់ជួបពីមុនអាចនិយាយថាគាត់យកចិត្តទុកដាក់ខ្វាយខ្វល់និងបារម្ភពីយើងគ្រប់ពេល។ សំខាន់ទំនាក់ ទំនងពួកខ្ញុំមានការដឹង ឮពីចាស់ទុំទាំងសងខាងផងដែរ» ៕
សូមបញ្ចេញមតិនៅទីនេះ