ឃើញរូបភាពទាំងនេះសង្ស័យតារាចម្រៀង ពេជ្រ សូលីកា មានអ្នកសំ្អបេះដូងហើយ!
កម្សាន្ត៖ដ្បិតស្ពាយងារជាអ្នកមេម៉ាយកូនមួយក៏ពិតមែន តែគេមើលឃើញថាតារា ចម្រៀង ពេជ្រ សូលីកា នៅតែមានសម្រស់ផូរផង់ហើយការរៀបចំតែងខ្លួន ទៀតសោតក៏កាន់តែទាក់ទាញនិងស៊ីវិល័យជាងមុន។ មានបុរសៗជាច្រើន នៅតែចង់ក្លាយខ្លួនជាម្ចាស់ស្នេហ៍ ពេជ្រ សូលីកា ប៉ុន្តែថ្មីៗនេះគេបាន ឃើញ ពេជ្រ សូលីកា ទម្លាយរូបភាពបុរសម្នាក់ដោយបញ្ជាក់ថាខានជួបប៉ុន្មានថ្ងៃនឹក ណាស់។ ការបង្ហើបដំរួយបុរសរូបនេះអមដោយពាក្យពេចន៍យ៉ាងមានអត្ថន័យ ធ្វើឱ្យមានការសង្ស័យថាពួកគេអាចមានទំនាក់ទំនងពិសេសជាមួយគ្នា ។
គួររម្លឹកថាការពិតជីវិតគូរបស់ ពេជ្រ សូលីកា និងគូដណ្តឹងបានបែកគ្នា ប្រមាណជាមួយឆ្នាំហើយបើទោះលោក គឺម ហាន ទើបប្រកាសជាសាធារណៈ ប៉ុន្មានខែមុនក្តី ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទោះជីវីតស្នេហាមិនសមប្រកប តែ ពេជ្រ សូលីកា នៅតែមានភាពរឹងមាំនិងស្រស់ស្រាយជាធម្មតា។ បើក្រឡេក មើលស្ទីលនៃការរៀបចំខ្លួនរបស់នាងទៀតសោតក៏កាន់តែឡូយឆាយនិងស៊ីវិល័យមិនចាញ់តារាវ័យក្មេងប៉ុន្មានឡើយ ។ ជាមួយគ្នានោះម្ចាស់បទ «ហេតុអ្វី យើងបែកគ្នា» រូបនេះក៏បានងាកមកស្និទ្ធស្នាលនឹងចាប់ដៃគូជាមួយសិស្សប្អូន លោក ថុល សុភិទិ ដោយមានការលាន់មាត់ថាអ្នកទាំងពីរជាដៃគូដែលស័ក្តិ សមបើទោះខុសជំនាន់ក្តី។
ប៉ុន្តែថ្មីៗនេះតារាចម្រៀងរូបស្រស់ ពេជ្រ សូលីកា បានធ្វើឱ្យអ្នកគាំទ្រមានការ ចាប់អារម្មណ៍ខ្លាំងក្រោយឃើញនាងបានបង្ហោះរូបបុរសម្នាក់នៅក្នុងStory ហ្វេសប៊ុក តែយ៉ាងណា ពេជ្រ សូលីកា បានបិទមុខបុរសនោះដោយរូបភាពបេះ ដូង។ ដោយឡែករូបភាពមួយទៀតនាងបញ្ចេញតែបន្តិចប៉ុណ្ណាះដោយគ្រាន់តែ បង្ហោះសារថា«មិនបានជួបរវល់ប៉ុន្មានថ្ងៃជាប់គ្នា តែគេនឹកណា»។ មិនទាន់ដឹង ថា បុរសអាថ៌កំបាំងនោះជានរណាឡើយ ខណៈមានការសង្ស័យពីសំណាក់ ហ្វេន ហ្វេនថាពួកគេអាចមានទំនាក់ទំនងពិសេសជាមួយគ្នាឬអាច ជាអ្នកស្អំ បេះដូងថ្មីរបស់ ពេជ្រ សូលីកា ក៏ថាបាន។
ដ្បិតមិនទាន់ទម្លាយពីអត្តសញ្ញាណបុរសម្នាក់នោះពីសំណាក់ ពេជ្រ សូលីកា ក្តី តែអ្នកគាំទ្រសុទ្ធតែបង្ហាញភាពរីករាយហើយរំពឹងថា ពេជ្រ សូលីកា នឹងអាច មានដៃគូថ្មីជាបុរសល្អនឹងបន្តដំណើរជីវិតរួមគ្នាទៅថ្ងៃអនាគត៕
សូមបញ្ចេញមតិនៅទីនេះ