អ្នកណាថាចៅ តារាសម្តែង ប៉ែនសុផានី បង្ហាញមុខកូនស្រីតូចដោយប្រាប់ ចំៗបែបនេះ!
កម្សាន្ត៖មានការចាប់អារម្មណ៍ជាខ្លាំងខណៈតារាសម្តែងជើងចាស់ ប៉ែន សុផានី បាន បង្ហាញរូបភាពជាមួយកូនស្រីតូចដែលមានវ័យជាងមួយឆ្នាំដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនគិតថាជាចៅរបស់តារាសម្តែងរូបនេះ ។ ប៉ុន្តែត្រូវ ប៉ែន សុផានី បាន ឆ្លើយតបថាជាកូនស្រីរបស់អ្នកនាង ។
គួររម្លឹកតារាសម្តែង ប៉ែន សុផានី បានក្លាយទៅជាជំទាវរបស់មន្ត្រីធំផ្កាយ២ ពោះម៉ាយកូន២កាលពីអំឡុងឆ្នាំ ២០២០ដែលធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈ មានការត្រេកអរក្រោយឃើញអ្នកនាងមានឆ្អឹងអណ្តែតបែបនេះ ។ អ្វីដែលចាប់ អារម្មណ៍ដ្បិតមិនបានរៀបចំពិធីមង្គលការតាមប្រពៃណីខ្មែរ តែតារាសម្តែងជើង ចាស់រូបនេះបានធ្វើពិធីឡើងគេហដ្ឋានថ្មីដែលមានតម្លៃក្បែរ ២០ ម៉ឺនដុល្លារនៅ បុរីពិភពថ្មី២កាលពីអំឡុងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០កន្លងទៅដោយមាន ការចូលរួមពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈប្រមាណជា៤០តុឯណោះ។ ។ទោះជាមានវ័យជ្រេបន្តិចក្តី តែ ប៉ែន សុផានី ធ្លាប់បានបញ្ជាក់ថាចង់បានកូន មកប្រឡែងលេងហើយក៏ជឿជាក់ថាអ្នកនាងនឹងមានកូនដូចប្រាថ្នាព្រោះទាំង ខ្លួននិងស្វាមីនៅមានសុខភាពល្អមាំទាំល្អ ។
អ្វីដែលកត់សម្គាល់ក្រោយមានងារជាលោកជំទាវ ប៉ែន សុផានី ហាក់មិនសូវ រវីរវល់នៅក្នុងការងារសម្តែងដូចមុនទេដោយកាលណោះតារាសម្តែងរូបនេះធ្លាប់ប្រាប់ថាចង់ផ្អាកពីអាជីពនេះដើម្បីមើលថែគ្រួសារ និងធ្វើជំនួញវិញម្តង។ស្រប ពេលផ្អាកពីអាជីពសិល្បៈរាប់ខែស្រាប់តែតារាសម្តែងជើងចាស់ រូបនេះបាន បង្ហាញរូបភាពជាមួយក្មេងតូចដ៏ស្រស់ស្អាតម្នាក់ដែលធ្វើឱ្យមិត្តភក្តិ ក៏ដូចជា អ្នកគាំទ្រមានការភ្ញាក់ផ្អើលនឹងសួរគ្រប់គ្នាថាជាកូនអ្នកណា? ឬក៏ជាចៅ ? តារាសម្តែង ប៉ែន សុផានី បានតបទៅអ្នកសួនៅក្នុងខមិនថាជាកូនរបស់អ្នកស្រី ដែលសព្វថ្ងៃមានវ័យជាងមួយឆ្នាំហើយ ។ គេតែងឃើញ ប៉ែន សុផានី បង្ហាញ រូបភាពនៅក្នុងគណនីយហ្វេសប៊ុកជាមួយកូនស្រីពោរពេញដោយក្តីស្រឡាញ់ដែលឃើញហើយពិតជាមានភាពកក់ក្តៅជាខ្លាំង ។ មានការសរសើរថាកូនស្រី របស់តារាសម្តែង ប៉ែន សុផានី ពិតជាស្រស់ស្អាតគួរឱ្យស្រឡាញ់ណាស់។
ទោះផ្អាកពីអាជីពសិល្បៈ នឹងក្លាយខ្លួនជាជំទាវទៅហើយក្តី តែតារាសម្តែង ប៉ែន សុផានី តែងបង្ហាញមុខនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិជាធម្មតាដោយមិនមាន ការរើសអើងអ្វីឡើយ។ បើក្រឡេកមើលការរៀបចំតុបតែងខ្លួននឹងស្លៀកពាក់ របស់ ប៉ែន សុផានី ឃើញថាស័ក្តិសមនឹងថ្លៃថ្នូរគួរឱ្យសរសើរតែម្តង៕
សូមបញ្ចេញមតិនៅទីនេះ