អង្គារ , 20 ធ្នូ 2022
Brighton កំពុងបារម្ភខ្លាចបាត់បង់ Mac Allister ក្រោយលេចធ្លោជាមួយ អាហ្សង់ទីន
(បាល់ទាត់)៖ ក្លិបក្នុងលីគកំពូលអង់គ្លេស Brighton សង្ឃឹមអាចរក្សាទុកខ្សែបម្រើ Mac Allister តាមដែលអាចធ្វើបាន ក្រោយកីឡាកររូបនេះលេចធ្លោជួយអាហ្សង់ទីន នឹងជួយឲ្យក្រុមឈ្នះពាន World Cup ២០២២ នៅ កាតា។
មែនទែនទៅ កីឡាករវ័យ២៣រូបនេះឆ្នាំ សល់កុងត្រាជាមួយ Brighton រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ហើយក្លិបនៅសល់ជម្រើសបន្ថែមមួយឆ្នាំទៅមុខទៀត។ ជុំវិញបញ្ហានេះ ប្រធាននាយកប្រតិបត្តិរបស់ Brighton លោក Paul Barber បាននិយាយថា៖« Mac Allister នឹងត្រូវគេមើលឃើញ ហើយក្លិបដឹងអំពីរឿងនេះច្បាស់។ យ៉ាងណា ក្លិបសង្ឃឹមអាចរក្សាទុកគេតាមដែលអាចធ្វើបាន»។
លោក Paul Barber បានបន្ថែមថា ៖«វាគឺជាបញ្ហាដ៏ល្អមួយដែលមាន។ ជាការពិតរាល់បុគ្គលិក និងកីឡាករ ធ្វើបានល្អ ដូចដែលគ្រប់គ្នាបានឃើញនៅប៉ុន្មានខែកន្លងទៅ ពួកគេតែងតែទទួលបានចំណាប់អារម្មណ៍ពីក្លិបធំៗ។ ក្លិបទាំងនោះសុទ្ធតែជាក្លិបអ្នកមាន និងអាចផ្ដល់ឱកាសឲ្យកីឡាករនូវកម្រិតថ្មី»។
គួររម្លឹកថា កាលពីរដូវក្ដៅមុន Brighton បានលក់ចេញកីឡាករឡើងជើងជាច្រើនហើយថែមទាំងបានតម្លៃខ្ពស់ៗទៀតដូចជា ខ្សែការពារ Marc Cucurella (៦០លានផោន) ខ្សែបម្រើ Yves Bissouma (២៥លានផោន) និងខ្សែប្រយុទ្ធ Neal Maupay (១៥លានផោន)៕
សូមបញ្ចេញមតិនៅទីនេះ