ពុធ , 21 ធ្នូ 2022
ខណៈ ម៉ូលីកា កំពុងជាប់ពន្ធ-នាគារ រ៉ូស នៅមិនសុខចេញសារយ៉ាងចា..ក់ដោត ធ្វើឱ្យមហាជនតបមតិចម្រូ..ងចម្រា.ស
កម្សាន្ត៖ ដូចមហាជនបានជ្រាបមកហើយថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួនអ្នកនាង អឿន ម៉ូលីកា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងទៅ។ ស្របពេលមេតុងទីនខាងលើកំពុងជាប់ពន្ធនាគារនោះ ស្រីស្អាត រ៉ូស បានបង្ហោះរូបភាពអមជាមួយសារលើកទឹកចិត្តទៅកាន់ ម៉ូលីកា និងសុំចិត្តឱ្យមហាជនកុំជាន់ថែមក្នុងដំណាក់កាលនេះគួរប្តូរមកពីការលើកទឹកចិត្ត ជាជាងការប្រើពាក្យប្រមាថ។
បន្ទាប់ពីអតីតតារាចម្រៀង អឿន ម៉ូលីកា ដែលជាមេតុងទីនល្បីឈ្មោះត្រូវ
ត្រូវតុលាការសម្រេច ដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺចេញមូលប្បទានប័តអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណ ៣៦ ៥, ០០០ដុល្លារអាម៉េរិក គេសង្កេតឃើញថា មិនមានអ្នកសិល្បៈបានបញ្ចេញមតិអ្វីនោះទេ មានតែអ្នកលេងបណ្តាញសង្គមបានរិះគន់ និងបញ្ចេញមតិយោបល់ផ្សេងៗជាច្រើន។
ទោះយ៉ាងណា កាលពីពេលថ្មីៗនេះស្រាប់តែស្រីស្អាត រ៉ូស ជាអ្នកសិល្បៈម្នាក់ហ៊ានចេញមុខបង្ហោះរូបភាពចាស់ជាមួយ ម៉ូលីកា អមជាមួយសារលើកទឹកចិត្ត និងសុំចិត្តមហាជនកុំជាន់ ម៉ូលីកា ថែមក្នុងដំណាក់កាលនេះ។
រ៉ូស បានរៀបរាប់យ៉ាងដូច្នេះថា «រយលានអត្តន័យ សីលធម៌ជា មនុស្ស និងក្នុងនាមជាខ្មែរដូចគ្នាផងបើឃើញគ្នាមានទុកត្រឹមពាក្យលើកទឹកចិត្តម្នាក់បន្តិច
ខ្ញុំជឿថាមិនធ្ងន់ធ្ងរទេ កាលដែលនិយាយនេះមិនមែនគាំទ្រ
ដែលគាត់ធ្វើខុសនោះទេ តែអ្នកដែលធ្លាប់ដើរដល់ចំណុចសូន្យ
ទើបយល់អារម្មណ៍មួយនេះ ត្រូវការបំផុតគឺពាក្យលើកទឹកចិត្តពី
គ្រួសាររឺពីមនុស្សជុំវិញខ្លួន អាណិតក្មេងណាស់អត់ដឹងខ្យល់អីទេ
រឿងមានហេតុបំណុលមានម្ចាស់ ម្នាក់ម្នាក់មិនមែនជាទេវត្តា រៀនរស់ដោយក្តីសុខ ការប្រមាថនិងតិទៀនមិនមែនជាមនុស្សថ្លៃថ្នូរធ្វើទេ»។
ក្រោយពីបញ្ចេញសំណេរខាងលើនេះហើយ អ្នកគាំទ្របានបង្ហាញការយល់ស្របនូវអ្វីដែល រ៉ូស បានលើកឡើង តែក៏មានអ្នកមួយចំនួនលើកឡើងដែរថា បើមិនមានការលោភលន់ហួសព្រំដែន ម៉ូលីកា ក៏មិនធ្លាក់ដល់ចំណុចនេះដូចគ្នា៕
សូមបញ្ចេញមតិនៅទីនេះ