បើធ្វើបានពិតជាល្អណាស់ ! កម្មវិធីប្រដាល់គុនខ្មែរល្បីឈ្មោះមួយ គ្រោងទៅធ្វើឡើងនៅប្រទេសបារាំង
មានពាក្យចចាមអារ៉ាមអំពីកម្មវិធី kun khmer all star ដែលខិតជិតមានដំណឹងល្អរៀបចំធ្វើការប្រកួតនៅប្រទេសបារាំង បន្ទាប់ពីលោកស៊ន អេលីត ចាកចេញពីកម្ពុជាទៅទីនោះមួយរយៈ ។ ខណៈនេះអ្នកគាំទ្រគុនខ្មែរជាច្រើនក៏សម្តែងការសាទរ និងកំពុងរង់ចាំដំណឹងជាក់លាក់ផងដែរ។
បើតាមការបង្ហោះនៅលើផេកផ្ទាល់របស់លោក ស៊ន អេលីត ដែលមានឈ្នោះថា Sorn Elit ស៊ន អេលីត បានបង្ហោះសារ ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា « ខ្ញុំបាទ ស៊ន អេលីត សូមអរគុណបងៗពូម៉ីងដែរបានទទួលខ្ញុំយ៉ាងកក់ក្តៅ ហើយក៏កាន់តែរីករាយបំផុតសំរាប់ការគាំទ្រនិងផ្តល់កំលាំងចិត្តយ៉ាងខ្លាំងសំរាប់ការចង់ឃើញវត្តមានកម្មវិធី kun khmer all star នៅលើទឹកដីនៃប្រទេសបារាំង ។សង្ឃឹមថាខ្ញុំនឹងអាចធ្វើបាន ហើយក៏សូមអរគុណដល់មហាជនដែលតែងតែគាំទ្រកម្មវិធីគុនខ្មែរអលស្តារ »
ទន្ទឹមជាមួយគ្នានោះ ផេកដែលមានឈ្នោះថា Prodal Boran ក៏បានបង្ហោះខ្លឹមសារបង្ហើបពីបំណងចំពោះការស្វាគមន៍គុនខ្មែរនៅទឹកដីប្រទេសបារាំងយ៉ាងដូច្នេះដែរថា « ក្លិបប្រដាល់បូរាណ រីករាយទទួលលោកប្អូន ស៊ន អេលីត អស់រយះ១០ថ្ងៃ យើងទាំងពីរ មានគំរោងធ្វើ Kun Khmer all stars នៅប្រទេសបារាំង ខែមិថុនា ឆ្នាំ២០២៣។ លោក អេលីត នឹងអធិប្បាយជូនបង្អូន ពេលលោកចូលប្រទេសវិញ ។ អគុណឯកឧត្តម ភូរផារិទ្ធិ លោក នឹងជួយដោះស្រាយក្នុងកម្មវិធី all star Kun khmer អំឡុងខែមិថុនាឆ្នាំ ឆ្នាំ២០២៣ ។
គួររម្លឹកថា បន្ទាប់ពីបានឃើញពីការបង្ហោះដំណឹងដែលអាចនាំគុនខ្មែរទៅផ្សព្វផ្សាយនៅក្រៅប្រទេសបែបនេះ គេសង្កេតឃើញថា អ្នកគាំទ្រនៅកម្ពុជា បានសម្ដែងការសាទរ និងចង់ឃើញក្បាច់គុនបុរាណខ្មែរមួយនេះ បង្ហាញវត្តមាននៅលើទឹកដីប្រទេសបារាំងឆាប់ៗ ខណៈរឿងរ៉ាវពិតយ៉ាងណាគេនៅរង់ចាំមើលលោក ស៊ន អេលីត ត្រឡប់មកពីប្រទេសបារាំងវិញ៕
សូមបញ្ចេញមតិនៅទីនេះ