ស្តាប់សារ ជី ដេវិត ជូនពរថ្ងៃកំណើត ទេព បូព្រឹក្ស ស្តាប់ហើយ ប្រាកដជាធ្វើឱ្យអ្នកគាំទ្ររំជួ-លចិត្ត…
កម្សាន្ត៖ ទើបតែទិញផ្ទះថ្មីដើម្បីត្រៀមស្វាគមន៍សមាជិកទី៣ នៅថ្ងៃទី២២ធ្នូនេះ ជី ដេវិត បាន បង្ហោះសារយ៉ាងផ្អែមល្ហែមក្នុងឱកាសខួបកំណើត ទេព បូព្រឹក្ស និងបាននិយាយថា បន្តិចទៀតនឹងមានសំឡេងរំខានដំណេកពួកគេហើយ គឺជាសំឡេងកូនដំបូងរបស់អ្នកទាំងពីរដែលជិតឃើញពន្លឺព្រះអាទិត្យក្នុងពេលខាងមុខនេះ។
ដ្បិតថា គូស្នេហ៍តារាចម្រៀងដ៏ល្បីប្រចាំប្រទេស ជី ដេវិត និង ទេព បូព្រឹក្ស បង្កើត ចំណងស្នេហ៍រហូតមានដំណក់ឈាមរួមគ្នាទាំងមិនទាន់មានដំណឹងរៀបការក្តី ប៉ុន្តែអ្នកទាំងពីរតែងតែបង្ហាញពីក្តីសុខ និងមានសុភមង្គលក្នុងជីវិតគូ ហើយការងារក៏ជោគជ័យរស់នៅបែបអភិជនថែមទៀត។
តួយ៉ាងនាពេលថ្មីៗនេះ ជី ដេវិត ទើបតែបង្ហាញ ផ្ទះថ្មីដ៏ប្រណិតសម្រាប់សមាជិក ទី៣ គឺជាកូនលោកជាមួយ ទេព បូព្រឹក្ស ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមបាន ពោលសរសើរតារាប្រុសរូបនេះមិនដាច់ពីមាត់។
ទន្ទឹមនឹងនេះបន្ទាប់ពីបង្ហាញកាដូផ្ទះថ្មីជូនសមាជិកទី៣ នៅថ្ងៃទី២២ ខែធ្នូ ជី ដេវិត បានបង្ហោះសារយ៉ាងផ្អែមល្ហែមជូនពរខួបកំណើតដល់ ទេព បូព្រឹក្ស ដោយ បានរៀបរាប់ថា «Happy birthday to my one and only Tep Boprek ដំណើរពួកយើងវែងឆ្ងាយពេលវេលាល្អៗ ក៏ចូលមកជាបន្តបន្ទាប់ប្រមាណជាពីរខែទៀតក៏ត្រូវមានអ្នកមកយំរំខានដំណេកហើយ។ ត្រៀមចិត្តទៅ ខួបកំណើតឆ្នាំនេះបងជូនពរ ឱ្យអូននិងកូន សុខភាពល្អ បំណងដែលអូនប៉ងសូមអោយសម្រេចឆាប់ៗនេះ ការជូនពរពីប្តីដ៏ល្អផុតលេខរបស់អូន»។
ការជូនពររបស់ ជី ដេវិត ទៅកាន់ ទេព បូព្រឹក្ស យ៉ាងផ្អែមល្អែម ធ្វើឱ្យមហាជន ជាច្រើន ចូលទៅខំមិនជូនពរអ្នកទាំងពីរឱ្យជួបតែសុភមង្គលក្នុងជីវិតគូ ស្របពេល ជិតក្លាយជាឪពុកម្តាយគេឆាប់ៗ
គួរបញ្ជាក់ផងដែរថា ទេព បូព្រឹក្ស ធ្វើឱ្យមហាជនសរសើរពីការយកចិត្ត ទុកដាក់ទៅលើ ជី ដេវិត សូម្បីតែកំពុងពរពោះយ៉ាងណាក៏មិនទុកពេលចោល បានចាក់អាវយ៉ាងស្រស់ស្អាតផ្ទាល់ដៃទៅកាន់ ជី ដេវិត៕
សូមបញ្ចេញមតិនៅទីនេះ