សៅរ៍ , 24 ធ្នូ 2022
ចប់បាត់ ! សួ វិចិត្រ វិលមកច្រៀង Cover ជាមួយដៃគូចាស់វិញ ធ្វើឱ្យមហាជនលាន់មាត់បែបនេះ…
កម្សាន្ត៖ ជឿជាក់ថាមហាជនប្រាកដជាស្គាល់តារាចម្រៀង សួ វិចិត្រ ដែលល្បីខ្លាំងទៅលើ ការបកស្រាយចម្រៀង Cover មុននឹងក្លាយទៅជាម្ចាស់ពាន Beat the best ទៅទៀត។ តែអ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះស្រងាកចិត្តនោះបន្ទាប់ពី សួ វិចិត្រ ក្លាយជាតារាចម្រៀងពេញសិទ្ធិជាម្ចាស់ពាន តែ ប្រជាប្រិយភាពរបស់លោកមិនទទួលបានដូចការរំពឹង រហូតថ្មីៗនេះ សួ វិចិត្រ វិលមកបកស្រាយ Cover បទចម្រៀងមួយបទអង្គុយជាមួយដៃគូចាស់អ្នកនាង ស្រីនុត ធ្វើឱ្យអ្នកលេងបណ្តាញសង្គមលើកឡើងចង់ ឱ្យតារាចម្រៀងខាងលើនេះ វិលមកច្រៀងបែបនេះពីរោះហើយល្បីជាង។
បន្ទាប់ពីក្លាយជាម្ចាស់ពានកម្មវិធីលំដាប់ពិភពលោក Beat the best ភាពល្បី ល្បាញរបស់ សួ វិចិត្រ ហាក់ទទួលបានមិនដូចការរំពឹងទុក ពោលប្រជាប្រិយ ភាពនៅមានកម្រិតជាងពេលនៅច្រៀងCoverទៅទៀត។ តួយ៉ាងកន្លងមក តារាចម្រៀងរូបនេះក៏ត្រូវអ្នកលេងបណ្តាញសង្គមលើកឡើងថា សួ វិចិត្រ ចាប់តាំងពីក្លាយជាម្ចាស់ពានលែងល្បីដូចមុន រហូតលោកបាន ចូលទៅ ខំមិនតបថា «ត្រូវ» ដែលហាក់ទទួលស្គាល់ នូវអ្វីដែលគេបានលើកឡើង។ យ៉ាងណាមិញ សួ វិចិត្រ ក៏បានចេញមុខបកស្រាយថា បានជាលោកចូល ទៅតបខំមិនបែបនេះ ដោយសារតែលោកមិនចង់តបតអ្វីច្រើនមិនមែនមានន័យថា ក្រោយក្លាយជាម្ចាស់ពានលោកលែងល្បីដូចមុនទេ។
ដ្បិតថា ម្ចាស់បទ «កុំធ្វើជាយំជំនួសបង» បានលើកហេតុផលខាងលើនេះក្តី ប៉ុន្តែមហាជននៅតែសង្កេតឃើញថាប្រជាប្រិយភាពរបស់ សួ វិចិត្រ នៅតែមិនទទួលបានដូចមុនទេ។
ជាមួយគ្នានេះ កាលពីយប់ថ្ងៃទី២៣ ខែធ្នូ នៅលើផេករបស់ សួ វិចិត្រ បានបង្ហោះបទចម្រៀង Cover មួយបទដែលជាសំនៀងដើមរបស់ឧកញ៉ា ខេមរៈ សិរីមន្ត មានចំណងជើងថា «ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា?» ដោយអង្គុយជាមួយដៃគូចាស់របស់លោកដែលបានសាងប្រជាប្រិយភាពជាមួយគ្នាគឺ អ្នកនាង ស្រីនុត រហូតមហាជនបានចូលទៅខំមិនចង់ឱ្យ សួ វិចិត្រ ត្រលប់មកច្រៀងបែបនេះវិញនឹងល្បីដូចមុន។
អ្នកលេងបណ្តាញសង្គមបានលើកឡើងថា«បងចិត្របើសិនជាបងច្រៀងនៅកាលពីមុន ដឹងតែល្បីវិញហើយបង
», «ច្រៀងតាមចឹងៗទៅសម្រស់យើង ចូលគេមិនចុះទេ ចូលចិត្តអ្វីដែលជាបង
ច្រើនជាង»,« ច្រៀងបែបចឹងពិរោះជាងបង»៕
សូមបញ្ចេញមតិនៅទីនេះ