អង្គារ , 27 ធ្នូ 2022
ចំណាប់អារម្មណ៍របស់លោក Kim Pan Gon គ្រូម៉ាឡេស៊ី មុនប៉ះជើងខ្លាំងវៀតណាម រាត្រីនេះ
លោក Kim Pan Gon គ្រូបង្វឹកក្រុមជម្រើសជាតិ ម៉ាឡេស៊ី បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនជំនួបទល់នឹងក្រុមជម្រើសជាតិ វៀតណាម នៅកីឡដ្ឋាន My Dinh វេលាម៉ោង ៧:៣០នាទីយប់នេះ វគ្គជម្រុះពូល B នៃពានរង្វាន់ AFF Mitsubishi Electric Cup ២០២២។
លោក Kim Pan Gon ថ្លែងដូច្នេះថា៖«ក្រុមរបស់យើងផ្តោតលើដំណើរការស្តារឡើងវិញ។ ពិតណាស់! អាកាសធាតុនៅទីនេះ គឺខុសពីប្រទេសម៉ាឡេស៊ី ប៉ុន្តែខ្ញុំមិនគិតថា វានឹងប៉ះពាល់ដល់កីឡាករនោះទេ។ ក្រុមទាំងមូលមាន ទំនុកចិត្តខ្ពស់ក្នុងការប្រឈមមុខនឹងការប្រកួតនេះ»។
លោកបន្តថា«លោក Park គឺជាមនុស្សពេញនិយមនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នៅក្នុងភូមិរបស់ខ្ញុំ អ្នករាល់គ្នាស្គាល់គាត់។ វាជាកិត្តិយសដែលបានជួបក្រុម ដែលគ្រប់គ្រងដោយ Park Hang Seo ។ ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ក្នុងការប្រកួតនេះ»។
លោកបន្ថែមថា«ខ្ញុំទទួលស្គាល់ថា ទល់នឹងវៀតណាម គឺជាការប្រកួតដ៏លំបាកបំផុតរហូតមកដល់ពេលនេះ ប៉ុន្តែយើងមិនខ្លាចក្រុមណាមួយរួមនោះទេ ទាំងវៀតណាម។ ខ្ញុំជឿជាក់ និងជឿជាក់លើកីឡាករ ហើយសង្ឃឹមថា នឹងយកឈ្នះវៀតណាម»។
តារាងចំណាត់ថ្នាក់ពូល B៖
សូមបញ្ចេញមតិនៅទីនេះ