អស់-ទ្រាំស្រីស្អាត ណូម័រ បញ្ជាក់ពីត-ម្លៃខ្លួនត្រឹមតែពីរម៉ោងទទួលបានដល់ទៅ ៥០០ដុល្លារ!
កម្សាន្ត៖ ដ្បិតមិនមែនជាពិធីការិនីឈរក្នុងលំដាប់Grade A ក៏ពិតមែន តែស្រីស្អាត ណូម័រ ក៏មានហាងឆេងខ្ពស់មិនធម្មតាពោលនាងលេចមុខនៅក្នុងនាមជា ពិធីការិនីនៅតាមកម្មវិធីនានាទាំងនៅទីក្រុងភ្នំពេញនិងបណ្តារខេត្តនានា។អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍នោះនៅថ្ងៃទី ២៦ម្សិលមិញនេះ ណូម័រ ហាក់បង្ហាញអារម្មណ៍មួរម៉ៅចំពោះអ្នកដែលមើលងាយដល់រូបនាងដោយបានបញ្ជាក់ថាត្រឹមរូបភាពមួយសន្លឹកនិងធ្វើពិធីការិនីពីរម៉ោងប៉ុណ្ណាះនាងទទួលបានប្រាក់មិនក្រោម ៥០០ដុល្លារឡើយ ។
តារាសម្តែងនិងពិធីការិនី ណូម័រ បានបង្ហោះសារនៅក្នុងគណនីយហ្វេសប៊ុក របស់ខ្លួនរួមនឹងបង្ហាញពីចំនួនទឹកប្រាក់ ៥០០ដុល្លារដែលនាងទទួលពីម្ចាស់ កម្មវិធីជាភស្តុតាងដោយភ្ជាប់ជាមួយសារដែលមានអត្ថន័យថា«កុំណាកុំឱ្យ សោះ… ថាខ្ញុំមិនឮយកពាក្យមើលងាយងាយៗស្រួលៗអ្នកទេ ព្រោះខ្ញុំស្គាល់ តម្លៃខ្លួនឯង គិតត្រឹមបើតម្លៃរូបមួយសន្លឹក ត្រឹមមួយevent អូនធ្វើការត្រឹមតែ2 ម៉ោង ហើយគេបើកលុយឱ្យមុនថ្ងៃទៀត ក្នុងការចេញធ្វើការម្តង មិនក្រោម 500$ តាមទីតាំង ដៀលចុះ ត្រាវចុះណា ក៏សូមអធ្យាស្រ័យ ដែលអូនមិន បានតបតរ ព្រោះអូនស្គាល់តម្លៃអូនច្បាស់អត់បានខឹង អត់បានតបត ព្រោះ លុយបើកការងារគឺចូលកុងម៉ាក់អូនទេ ដូច្នេះកុំច្រណែនអូនអី អូននៅ តែ ក្រដដែរទេ( អធ្យាស្រ័យក្នុងការបង្ហាញតម្លៃត្រួសៗនៃក្លាយអ៊ិន ទាំង តម្លៃ សម្រួលៗផង»។ការលើកឡើង របស់ ណូម័រ ក៏ទទួលបានការខមិនសួរនាំ ពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គមដោយខ្លះលើកឡើងថា«មានរឿងអ្វី» «កុំតបតមិនមានប្រយោជន៍ទេអាយដល»។ ក្នុងនោះក៏មានការលាន់មាត់ពីសំ ណាក់មហាជនថា តម្លៃខ្លួនរបស់ ណូម័រ ខ្ពស់គ្រាន់បើធ្វើពិធីការិនីត្រឹមតែពីរ ម៉ោងនិងរូបភាពមួយសន្លឹកស៊ីដល់ ៥០០ដុល្លារស្មើគេធ្វើការមួយខែទៅហើយ ពិតជាខ្ពស់គ្រាន់បើ។
ក្រៅពីពិធីការិនី ស្រីស្អាត អន រ៉ាស៊ីសុមេត្ដា ហៅណូម័រ ក៏ជាតារាសម្តែងម្នាក់ ដែលលេចមុខនៅក្នុងរឿងភាគនៅទូរទស្សន៍ស៊ីធីអិនជាបន្តបន្ទាប់ ។ គេចាំបាន ថា ណូម័រ ធ្លាប់បានរៀបការជាមួយវីជេ សុភា នៅខែឧសភាឆ្នាំ ២០១៩ តែមិន បានប៉ុន្មានខែផង ណូម័រ បានចែកផ្លូវគ្នាទៅវិញ។រហូតមកដល់បច្ចុប្បន្ន ណូម័រ ហាក់មិនទាន់គិតគគូររកអ្នកថ្មីនៅឡើយទេដោយសារចង់ទុកបេះដូងឱ្យនៅ ទំនេរបានយូរបន្តិច៕
សូមបញ្ចេញមតិនៅទីនេះ