ពុធ , 28 ធ្នូ 2022
PL ត្រឡប់មកវិញ Man Utd លត់ Nottongham Forest ៣-០
ក្លិប Manchester United បានយកឈ្នះ Nottongham Forest ៣-០ បន្ទាប់ពីក្របខណ្ឌ Premier League បានត្រឡប់មកវិញ ធ្វើឲ្យពួកគេបន្តប្រជែងយក Top 4។
ខ្សែបម្រើប្រយុទ្ធ Marcus Rashford ជាអ្នករកបានគ្រាប់ទីមួួឲ្យបិសាចក្រហម ក្រោយមានការបញ្ជូនពីខ្សែបម្រើ Christian Eriksen នៅនាទីទី១៩។ ៣នាទីបន្ទាប់ ខ្សែប្រយុទ្ធ Anthony Martial ធ្វើបានគ្រាប់ទីពីរ បន្ទាប់ពីមានការបញ្ជូនពី Rashford។ United ត្រូវរងចាំរហូតដល់នាទីទី៨៧ទើបរកឃើញគ្រាប់ទី៣ ទាត់បញ្ចូលទីដោយ Fred។
ជ័យជម្នះនេះបានបន្តជួយ United ឈរលេខ៥ក្នុងតារាងពិន្ទុ Premier League មាន២៩ពិន្ទុ គម្លាតក្រោមក្រុមលេខ៤ Spurs តែមួយពិន្ទុប៉ុណ្ណោះ។ Arsenal នៅតែបន្តកាន់កាប់កំពូលតារាង ខណៈ Newcastle នៅលេខ២ និង Manchester City នៅលេខ៣។
ប្រកួតនៅយប់មិញដូចគ្នាដែរនេះ Chelsea បានយកឈ្នះ Bournemouth ២-០ រំកិលឡើងឡើងមកកាន់លេខ៨មាន២៤ពិន្ទុ ឈរក្រោមហង្សក្រហម Liverpool និង Brighton ដែលនៅលេខ៦និង៧៕
សូមបញ្ចេញមតិនៅទីនេះ