ភ្នំពេញក្រោន បន្តកិច្ចសន្យា ២ឆ្នាំបន្ថែមទៀត ជាមួយគ្រូបង្វឹក Oleg Starynskyi
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសបន្តកិច្ចសន្យារយៈពេល ២ឆ្នាំ បន្ថែមទៀត ជាមួយលោកគ្រូបង្វឹកអ៊ុយក្រែន លោក Oleg Starynskyi បន្ទាប់ពី ដឹកនាំក្លិបឈ្នះលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា និងទទួលបានជោគជ័យខ្លាំងនារយៈពេល ២ឆ្នាំកន្លងមកនេះ។
លោក Oleg Starynskyi ធ្លាប់ដឹកនាំនៅភ្នំពេញក្រោន ដំបូងកាលពីដើមឆ្នាំ២០១៦ ក្នុងនាមក្រុមយុវជន U19 មុនក្លិបដំឡើងជាគ្រូបង្គោលក្រុមធំ នៅចុងឆ្នាំដដែល។
លោក Oleg Starynskyi ចូលកាន់តំណែងជាគ្រូបង្វឹកភ្នំពេញក្រោន នៅរដូវកាលឆ្នាំ ២០២០ ដើម្បីជំនួសកៅអីលោក ស៊ុំ វណ្ណា ខណ:នេះគឺជាលើកទី២ ដែលបុរសជនជាតិអ៊ុយក្រែនរូបនេះ ត្រឡប់មកកាន់ទឹកដី Smart RSN បន្ទាប់ពីលោកធ្លាប់ដឹកនាំក្រុមសិង្ហក្រហមនេះម្ដង កាលពីឆ្នាំ ២០១៦-២០១៧។
ចំពោះស្នាដៃរបស់លោក Oleg Starynskyi នៅឆ្នាំ២០២២ នេះមានដូចជា៖ ឈ្នះពាន Cambodian Super Cup,ពាន Cambodian League Cup និងពានលីគកំពូលកម្ពុជា Cambodia Premier League៕
សូមបញ្ចេញមតិនៅទីនេះ