សុក្រ , 30 ធ្នូ 2022
ដួង ម៉ានិច និងដៃគូជំនួញវ័យក្មេង ចាប់ផ្តើមបង្ហាញភាពរីកចម្រើនកាន់តែខ្លាំង
កម្សាន្ត៖ បន្ទាប់ពីកាត់បន្ថយការទទួលថតភាពយន្តប្រមាណជាពីរឆ្នាំ តារាសម្តែងសម្បូរទេពកោសល្យ ដួង ម៉ានិច បានងាកមកចាប់ដាក់ទុនរកស៊ីរួមគ្នាជាមួយ តារាសម្តែងវ័យក្មេង Lyderzz Zy ដោយនាំចូលផលិតផលផ្នែកសម្រស់មកពីប្រទេស កូរ៉េ និង ថៃ ដែលមានឈ្មោះ OMD ហើយក៏កំពុងរីកចម្រើនជាខ្លាំង ព្រោះទទួលបានការគាំទ្រពីអតិថិជន ក្នុងនិងក្រៅប្រទេស។
អស់ពេលពីរឆ្នាំមកហើយដែលតារាសម្តែងល្បីឈ្មោះ ដួង ម៉ានិច បានកាត់បន្ថយឱកាសដើរកើបលុយពីតាមបណ្តាលផលិតកម្មភាពយន្ត ខណៈដែលនាងកំពុងទទួលបានទាំងការគាំទ្រ និងមានតម្លៃខ្លួនខ្ពស់។ ការដកឃ្លាពីអាជីពចាស់មួយអន្លើនេះ ត្រូវបានគេមើលឃើញថា តារាស្រីរាងស្រឡូន សម្តីបានរូបនេះ បានងាកទៅសហការជាមួយតារាសម្តែងវ័យក្មេងលោក Lyderzz Zy បណ្តាក់ទុកវិនិយោគនាំចូលផលិតផលសម្រស់ ប្រេន OMD មកពីប្រទេស កូរ៉េ និង ថៃ ។
ជុំវិញព័ត៌មានការងាររកស៊ីថ្មីនេះ ពេលផ្តល់បទសម្ភាសជាមួយ Lee News កញ្ញា ដួង ម៉ានិច បានប្រាប់ដូច្នេះថា មូលហេតុដែលនាងកាត់បន្ថយការងារសិល្បៈខ្លះៗ ក្នុងរយៈពេលពីឆ្នាំនេះ ព្រោះខ្លួនត្រូវយកពេលមួយចំណែកធំងាកមកធ្វើជំនួញម្តងវិញ ព្រោះនាងចង់បានមុខរបររកស៊ីថ្មីមួយក្រៅពីអាជីពសិល្បៈ ដើម្បីជាផ្នែកមួយជួយអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែរឹងមាំ ទៅលើប្រាក់ចំណូល។
កញ្ញាបន្តថា ដោយមើលឃើញពីហេតុផលត្រង់នេះហើយ គាប់ជួននាងក៏ស្គាល់គ្នាជាមួយតារាសម្តែង Lyderzz Zy ហើយគាត់ក៏ជាមួយមនុស្សពូកែទំនាក់ទំនងផ្នែកជំនួញនាំចូលផលិតផលមានគុណភាពខ្ពស់ពីក្រៅស្រុកផងនោះ ពួកយើងក៏បានចាប់ដៃសហការគ្នា បោះទុកវិនិយោគតែម្តង ដោយបានបង្កើតជាប្រេនផ្ទាល់ខ្លួនដែលមានឈ្មោះថា OMD ហើយមកដល់ពេលនេះយើងបានប្រតិបត្តិនាំចូលមានរយៈពេល២ឆ្នាំមកហើយ។
ដួង ម៉ានិច បានបញ្ជាក់បន្ថែមថា រយៈពេល២ឆ្នាំមកនេះនាង និងដៃគូបាននាំចូលផលិតផលសម្រស់ជិត១០ប្រភេទមកហើយ មកចែកចាយលើទីផ្សារ ក្នុងនោះមានទាំងផលិតផលចេញពីរោងចក្រល្បីៗលំដាប់ពិភពលោក ទាំងកូរ៉េ និង ថៃ គឺប្រកបដោយគុណភាពខ្ពស់ ដែលធ្វើឱ្យក្រុមហ៊ុន OMD ទទួលបានភាពរីកចំរើន យ៉ាងឆាប់រហ័ស ព្រោះរយៈពេលដ៏ខ្លីនេះ មានបងប្អូនអតិថិជនក្នុងស្រុកគាំទ្រច្រើន ហើយនៅក្រៅប្រទេសមានដូចជា សហរដ្ឋអាម៉េរិក កូរ៉េ ជប៉ុន អូស្រ្តាលី បារាំង ក៏មានអ្នកគាំទ្រច្រើនផងដែរ។
ជាមួយគ្នានេះដែរ ដួង ម៉ានិច ក៏បានលើកឡើងដែរថា នាងពិតជាមានចិត្តសប្បាយរីករាយខ្លាំង ខណៈជំនួញរបស់នាងទទួលបានការរីកចំរើនគួរឱ្យសម្គាល់ ហើយនាងនឹងខិតខំពង្រឹងទាំងគុណភាព និងតម្លៃឱ្យស្ថិតក្នុងអារម្មណ៍អតិថិជន ដែលបានប្រើប្រាស OMDហើយ កាន់តែមានទំនុកចិត្ត និងមិនខកបំណងក្នុងការចាយលុយ ដើម្បីប្តូរយករូបសម្រស់ដ៏ស្រស់ផូផង់ ដែលបងប្អូនទាំងស្រីទាំងប្រុសរមែងចង់បាន៕
សូមបញ្ចេញមតិនៅទីនេះ