សុក្រ , 30 ធ្នូ 2022
ស្តេចបាល់ទាត់ Pele ទទួលមរណភាពក្នុងវ័យ ៨២ឆ្នាំ ដោយរោគមហារីកពោះវៀងធំ
យោងតាមការចុះផ្សាររបស់ Sky Sport, BBC, Marca និង Goal បានបញ្ជាក់ថា ស្តេចបាល់ទាត់ដ៏ឆ្នើមរបស់ប្រេស៊ីល លោក Pele ទទួលមរណភាព នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងវ័យ៨២ឆ្នាំ នៅទីក្រុង Sao Paulo ដោយរោគមហារីកពោះវៀងធំ។
វីរបុរសបាល់ទាត់ប្រេស៊ីល Pele ចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅឆ្នាំ ១៩៥៦ ក្នុងក្លិបបាល់ទាត់ Santos របស់ប្រទេសប្រេស៊ីល ហើយរយ:ពេល ១៨ឆ្នាំនៅទីនោះ លោកបង្ហាញខ្លួនសរុបបាន ៦៣៦ ស៊ុតបញ្ចូលទី ៦១៨គ្រាប់។ មុនផ្លាស់ទៅកាន់ New York Cosmos នៅឆ្នាំ ១៩៧៥ ដោយ ២ឆ្នាំ លោកបង្ហាញខ្លួនបាន ៦៤លើក ស៊ុតបញ្ចូលទីបាន ៣៧គ្រាប់។
ខណ:ក្នុងក្រុមជម្រើសជាតិប្រេស៊ីលវិញ លោក Pele ជាប់ឈុតធំដំបូងនៅឆ្នាំ ១៩៥៧ បង្ហាញខ្លួនសរុប ៩២លើក ស៊ុតបញ្ចូលទីសរុបបាន ៧៧គ្រាប់។ លោកគឺជាបុរសតែម្នាក់គត់នៅលោកពិភពលោក ដែលអាចឈ្នះពានរង្វាន់ FIFA World Cup ៣លើកពោលនៅឆ្នាំ ១៩៥៨, ១៩៦២ និង១៩៧០ ហើយនេះគឺជាមូលហេតុគ្រប់គ្នាហៅលោក Pele ថា ជាសេច្តបាល់ទាត់ពិភពលោក។
លោកក៏ធ្លាប់ជួយឈ្នះលីគកំពូលប្រស៊ីល Serie A ៦លើក, ពាន Copa Libertadores ២លើក, ពាន Torneio Rio–São Paulo ៤លើក, ពាន Champions’ Supercup ១លើក និងពាន Campeonato Paulista ១០លើក។
លោក Pele ជាកីឡាករដំបូងគេ ដែលអាចឈ្នះពានបាល់មាស FIFA World Cup ឆ្នាំ 1970 និងជាកីឡាករក្មេងជាងគេបំផុត ដែលអាចឈ្នះ World Cup ក្នុងវ័យ ១៧ឆ្នាំ និង ២៣៤ថ្ងៃ ហើយលោកក៏ជាកីឡាករតែម្នាក់គត់ ដែលអាចស៊ុត Hat-Trick ច្រើនជាងគេ ៩២ដង និងAssists ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ World Cup ១០លើក៕
សូមបញ្ចេញមតិនៅទីនេះ