ច័ន្ទ , 02 មករា 2023
ចូលឆ្នាំ២០២៣ភ្លាម ប្តី នីឡា រកចង់គិ–តខ្លី ធ្វើឱ្យប្រពន្ធសរសៃខ្ចី ចេញសារចា.ក់ដោ-តដល់អ្នកគាំទ្រ និងសាច់ញាតិ…
កម្សាន្ត៖ តារាកំប្លែង នីឡា បានវិលមកអាជីពសិល្បៈមួយរយៈហើយបន្ទាប់ពីសម្រាល កូនដំបូងរួច។ ឈានដល់ដើមខែថ្មីឆ្នាំថ្មី មហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះស្វាមី តារាកំប្លែងរូបនេះបញ្ចេញសារចង់គិតខ្លី និងចូលចិត្តនៅក្នុងបន្ទប់ ធ្វើឱ្យ នីឡា ចេញសារលើកទឹកចិត្តស្វាមីភ្លាមៗ ដោយបាននិយាយថាលោក ស៊ុត សក្ការៈ គឺជាស្វាមីល្អ។
មួយរយៈមុន តារាកំប្លែង នីឡា បានបញ្ចេញសារថា ខ្លួនកំពុងបាក់ទឹកចិត្ត ក្រោយពីសម្រាល កូនដំបូងរួចដែលធ្វើឱ្យមហាជនព្រួយបារម្ភពីសុខទុកតារាស្រី រូបនេះ និងបាន លើកទឹកចិត្តនាងឱ្យរឹងមាំ។ យ៉ាងណា បន្ទាប់ពីសម្រាលបាន ជាង២ខែ តារាកំប្លែងរូបនេះរូតរះត្រលប់មកអាជីពសិល្បៈផងដែរ។
ទោះយ៉ាងណានៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ស្រាប់តែស្វាមីតារាកំប្លែងខាងលើ លោក ស៊ុត សក្ការៈ បានបញ្ចេញសារថា លោកចង់គិតខ្លីជាយូរណាស់មកហើយ តែមានកូនចិត្តមួយជួយអូសទាញមកវិញ។
លោកបានរៀបរាប់យ៉ាងដូច្នេះថា «2020-2021-2022 តែងតែប្រាប់ខ្លួនឯងថាត្រូវតែស៊ូ។ អ្វីដែលគិតតែងតែមិនបានដូចក្តីបំណង មកដល់ឥឡូវនេះក៏នៅតែដដែល ចង់គិតខ្លីជាយូរណាស់មកហើយ ប៉ុន្តែមានកូនចិត្តមួយតែងតែអូសមកវិញរហូត។..... ខ្ញុំជាមនុស្សមុខពីរដែលបងប្អូនមិត្តភ័ក្ដិឃើញតែភាពរីករាយរបស់ខ្ញុំ តែមិនដែលឃើញថាខ្ញុំជាមនុស្សស្មុគស្មាញគិតច្រើន។ ចូលចិត្តនៅក្នុងបន្ទប់ព្រោះជាកន្លែងស្ងប់ស្ងាត់សំរាប់ខ្ញុំ»។
ក្រោយពីស្វាមីបានបញ្ចេញសារចង់សម្លាប់ នឹងកំពុងមានជំងឺបាក់ទឹកចិត្ត តារាកំប្លែង នីឡា បានបញ្ចេញសារលើកទឹកចិត្តស្វាមីថា «
កុំគិតច្រើនបងជិវិតយើងនៅមានពេលច្រើនទៀតដោយសារពួកយើងទើបតែចាប់ផ្ដើមវាយើងធ្វើបានប៉ុណ្ណឹងក៏ទុកថាល្អសម្រាប់យើងដែរប៉ុន្មានឆ្នាំមកនេះដោយសារពួកយើងរង់ចាំការសន្យានឹងក្ដីសង្ឃឹមដែលគេផ្ដល់អោយយើងទើបយើងបណ្តោយពេលវេលាចោលអត់ប្រយោជន៍។ ពីមួយឆ្នាំទៅមួយឆ្នាំយើងទទួលបាននៅបទពិសោធន៍ច្រើនហើយវាក៏បង្រៀនយើងអោយរឹងមាំនឹងដឹងច្រើនជាងមុនថា កុំរស់នៅដោយសារការផ្ដល់សង្ឃឹមក្លែងក្លាយ…វាឈឺចាប់ជាងមុតកាំបិត ..»។
នីឡា បន្តទៀតថា«បងជាប្ដីល្អណាស់ដែលពិបាកចិត្តយ៉ាងណាក៏មិនជះកំហឹង ដាក់ប្រពន្ធរឺក៏អោយប្រពន្ធមកលំបាកជាមួយបងបើយើងនៅមានក្ដីស្រមៃយើងត្រូវតែរស់នៅដើម្បីបំពេញក្ដីស្រមៃយើង! ជិវិតជួបបញ្ហាច្រើនវានឹងបង្រៀន យើងអោយរឹងមាំច្រើន…បរាជ័យ នឹងជោគជ័យគឺដើរទន្ទឹមគ្នា អោយតែយើងខំ1ថ្ងៃក៏អាចជោគជ័យបានគ្រប់បញ្ហាតែងតែមានដំណោះស្រាយជួប1រឿងដោះ1រឿងទើបយើងរឹងមាំនឹងក្លាហានក្នុងការដោះស្រាយបញ្ហាជិវិត»។
គេនៅមិនទាន់ដឹងថា ជីវិតគ្រួសាររបស់ នីឡា និង ស្វាមី កំពុងមានបញ្ហាអ្វីនោះទេ ដោយអ្នកគាំទ្របានត្រឹមបញ្ចេញសារលើកទឹកចិត្តពួកគេប៉ុណ្ណោះឱ្យរឹងមាំតស៊ូទៅមុខទៀតជាពិសេសគឺដើម្បីកូនពួកគេ៕
សូមបញ្ចេញមតិនៅទីនេះ