ច័ន្ទ , 02 មករា 2023
PSG ស្គាល់រសជាតិចាញ់ជាលើកដំបូងក្នុងលីគ ចាប់តាំងពីខែមីនា ក្រោមថ្វីជើងរបស់ Lens
ក្លិប Paris St-Germain បានបរាជ័យជាលើកដំបូងក្នុងលីគ ចាប់តាំងពីខែមីនា ឆ្នាំ២០២២ ក្រោមថ្វីជើងក្រុមកំពុងឡើងជើង Lens ក្នុងលទ្ធផល ៣-១ កាលពីយប់មិញ ក្នុង Ligue។
Lens ដែលបច្ចុប្បន្ន ឈរនៅលេខ២ក្នុងតារាងពិន្ទុលីគ ចាញ់តែមួយប្រកួតគត់ ក្នុងចំណោម ១៧ប្រកួតនៅ Ligue 1 រដូវកាលនេះ ហើយពេលនេះពួកគេមានគម្លាត៤ពិន្ទុ ក្រោមក្រុមកំពូលតារាង PSG។ ក្នុងការប្រកួតម្ចាស់ផ្ទះ Lens បានបើកការនាំមុខមុនដោយកីឡាករ Frankowski នៅនាទីទី៥ មុនពេល Hugo Ekitike រកគ្រាប់តាមស្មើឲ្យ PSG នៅ៣នាទីបន្ទាប។
នៅនាទីបន្តបន្ទាប់ Lens រកបាន២គ្រាប់បន្ថែមទៀត ទាត់បញ្ចូលទីដោយកីឡាករ Lois Openda និង Alexis Claude-Maurice។ ការប្រកួតនេះ គ្មានវត្តមានរបស់ខ្សែប្រយុទ្ធ Neymar ឡើយ ក្រោយបានកាតក្រហមកាលពីពាក់កណ្ដាលសប្ដាហ៍មុនជាប់បម្រាម ខណៈ Lionel Messi បន្តសម្រាកក្រោយ World Cup។
គួរបញ្ជាក់ថា PSG ចាញ់ចុងក្រោយបង្អោះ កាលពីថ្ងៃទី២០ ខែមីនា ក្រោមថ្វីជើងរបស់ Monaco ៣-០ ពោល១០ថ្ងៃ បន្ទាប់ពីពួកគេចាញ់ធ្លាក់ចេញពី Champions Legue ដោយសារ Real Madrid៕
សូមបញ្ចេញមតិនៅទីនេះ