អង្គារ , 03 មករា 2023
ឈិន សុធារី ឆ្លងផុតស្នេហាជួបតែរឿងទឹកភ្នែក ប្រែវាសនាប៉ះគូស្នេហ៍ ជាឧកញ៉ាសម្បូរទ្រព្យ រស់នៅឈប់ខ្វល់រឿងតឹងទ្រួង
កម្សាន្ត៖ ជីវិតអតីតកាលរបស់តារាសម្តែង និងពិធីការិនីរូបស្រស់ ឈិន សុធារី ក្រោយក្រោបការនៅក្នុងឆ្នាំ២០១៥ ជាមួយតារាសម្តែងលោក សុវណ្ណ មករា ហាក់ពុំសូវមានរឿងសប្បាយទេ ពោលគឺជារឿយៗកាលណោះនាងតែងជួបរឿងទឹកភ្នែកពុំសូវស្រាកស្រាន្តឡើយ។ ទើបតែពេលនេះ ក្រោយជួបស្នេហ៍ទី០២ ជាឧកញ៉ាសម្បូរទ្រព្យ ឈិន សុធារី បានស្គាល់ភាពរីករាយក្នុងជីវិត ខណៈគូស្នេហ៍ថ្មីប្រកបដោយការស្រឡាញ់ និងការអាណិតដល់រូបនាង។
សព្វថ្ងៃនេះ ឈិន សុធារី កំពុងរស់នៅយ៉ាងមានក្តីសុខ និងពោរពេញទៅដោយ សុភមង្គលក្រោយពីអ្នកនាងបានភ្ជាប់ស្នេហ៍ជាមួយលោកឧកញ៉ាសម្បូរទ្រព្យ កែវ ពិសិដ្ឋ កាលពីអំឡុងដើមឆ្នាំ ២០២១ ។ ដ្បិតមិនមានលេចឮព័ត៌មានរៀបការក៏ពិតមែន តែពេលនេះ ឈិន សុធារី បានប្រកាសពពោះកូនដំបូងជាមួយលោកឧកញ៉ា កែវ ពិសិដ្ឋ ។
ចំពោះការទទួលបានសមាជិកថ្មីនេះ ឈិន សុធារី ក៏បានរៀបរាប់ថា«ឆ្នាំថ្មីគ្មានអ្វីអួតនិងគេទេ ហើយក៏គ្មានអ្វី ពិសេសដែរតែ អ្វីដែល សំខាន់ពិសេសនិងមានតម្លៃជាងអ្វីៗទាំងអស់សំរាប់យើងទាំងពីរគឺជាកាដូរដែលមិនអាចកាត់ថ្លៃបាន គឺមានសមាជិកថ្មីនេះឯង។ ជូន ពូសិដ្ឋ តាមសំណូម ពរ០១.០១.២០២៣ សុំពរពីទេវតាមិនច្រើនទេ សូមរឿងរ៉ាវឆ្នាំចាស់ អ្វីៗដែលមិនល្អ គ្រោះកាចចង្រៃមនុស្សកាចសាហាវ បោកប្រាស់កម្លាំងញើស ឈាមខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំកន្លងមកទទួលយកអ្វីដែលពួកគេបានសាងទៅបើមនុស្សណាមានចិត្តគំនិតអាក្រក់សូមចៀសឲ្យឆ្ងាយសុំជួបតែមនុស្សល្អសូមអំណាចនៃសេចក្តីផលបុណ្យកុសលដែលនាងខ្ញុំបានធ្វើកន្លងមកសូមទេវតាតាមថែរក្សាឲ្យទទួលបានលទ្ធផលល្អនិងសម្រេចសេចក្តីប៉ងប្រាថ្នាគ្រប់យ៉ាងផងចុះ»។
ការទទួលបានដំណក់ឈាមរបស់ឧកញ៉ា កែវ ពិសិដ្ឋ អ្នកនាង ឈិន សុធារី បានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅ សិល្បៈមានការត្រេកអរ ព្រមទាំងជូនពរគ្រប់គ្នា ។ ទោះជាយ៉ាងនេះក្តី ឈិន សុធារី មិនទាន់បង្ហើបថាអ្នកនាងពពោះប៉ុន្មានខែ ហើយកូនក្នុងផ្ទៃជាកូនស្រីឬប្រុសនោះទេ ។
ឈិន សុធារី ត្រូវបានមិត្តភក្តិក៏ដូច ជាអ្នកសិល្បៈជាច្រើនមានការលាន់មាត់សរសើរពីសំណាងរបស់អ្នកនាងដែលមានឆ្អឹងអណ្តែតដោយបានភ្ជាប់ស្នេហ៍ទីពីរប៉ះចំឧកញ៉ាសម្បូរទ្រព្យហើយថែមទាំងមានរូបសម្បត្តិស្រស់សង្ហាថែមទៀត។
មួយវិញទៀតដៃគូថ្មីរបស់ ឈិន សុធារី តែងបង្ហាញក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅដល់អ្នកនាងនៅតាមបណ្តាញ សង្គមដែលឃើញហើយពិតជាមានក្តីសុខជំនួស ។ អ្វីដែលគួរឱ្យសរសើរ ឈិន សុធារី ពេលនេះខុសប្លែកពី ឈិន សុធារី ប៉ុន្មានឆ្នាំមុនដោយអ្នកនាងមិនត្រឹមស្ពាយងារជាជំទាវប៉ុណ្ណាះទេ ថែមទាំងមានជំនួញធំៗនៅក្នុងដៃជាមួយស្វាមីជា ច្រើនដែលមានដូចជាភោជនីយដ្ឋាន ហាងសាឡន រួមនឹងជំនួញអចលនទ្រព្យ ថែមទៀត ។
គួរឱ្យកត់សម្គាល់ថា ឈិន សុធារី ធ្លាប់បានរៀបការជាមួយតារាសម្តែងលោក សុវណ្ណ មករា កាលពីឆ្នាំ ២០១៥ ដោយទទួលបានចំណងដៃកូនភ្លោះពីរនាក់ តែគួរឱ្យស្តាយមិនបានប៉ុន្មានផងជីវិតអាពាហ៍ពិពាហ៍អ្នកទាំងពីរបានបែកបាក់គ្នាទៅវិញ ៕
សូមបញ្ចេញមតិនៅទីនេះ