លន បញ្ញា ៖ មិនយូរទេកម្ពុជានឹងមានកីឡាករចេញទៅវ៉ៃកម្មវិធីធំៗដូចថៃមិនខានបើ…
ប្រសិនបើស្រុកខ្មែរ មានកម្មវិធីប្រកួតធំៗច្រើនដូចបច្ចុប្បន្ន នោះគុនខ្មែរនឹងកាន់តែរីកចម្រើន ជាពិសេសធនធានបន្តវេនក៏កាន់តែច្រើន ដើម្បីនាំយកគុនខ្មែរទៅផ្សព្វផ្សាយក្រៅប្រទេស ។
លន បញ្ញា បាននិយាយយ៉ាងដូច្នេះថា « ខ្ញុំគិតថាមិនយូទេប្រហែល៣-៤ឆ្នាំទៅមុខទៀត កីឡាករកម្ពុជាយើង នឹងរីកចម្រើន មានឱកាសចេញក្រៅប្រទេស បានឡើងប្រកួតកម្មវិធីធំៗដូចគេហើយ ឲ្យតែក្នុងស្រុកមានកម្មវិធីធំៗច្រើន ដូចជាគុនខ្មែរ អលស្តារជា ការប្រកួតតាមខេត្តរបស់ ទទក ជាដើម។ នោះសមត្ថភាពកីឡាកររបស់យើងក៏មានការរីកចម្រើនឆាប់ផងដែរ»។
កីឡាករដដែលបន្ថែមបែបនេះទៀតថា « បើយើងបានវ៉ៃកម្មវិធីធំៗច្រើន យើងហាត់ក៏ឆាប់ឡើងខ្លាំង ខ្លាចតែវ៉ៃតាមប៉ុស្តិ៍ដដែលៗទេ ទើបកីឡាករមិនសូវប្រឹងហាត់ ។ កីឡាករក្មេងៗ ឥឡូវមានឆន្ទៈខ្លាំង ព្រោះវ៉ៃឆាប់ល្បី ណាមួយបានលុយគួរសម មានមុខមាត់ គេទទួលស្គាល់ច្រើន »។
មួយរយៈចុងក្រោយនេះ គុនខ្មែរហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន មិនថាអ្នកក្រុង រឺអ្នកស្រែចំការនោះទេ ខណៈដែលកីឡាកររបស់កម្ពុជា ធឿន ធារ៉ា បានយកឈ្នះ សៃយុគ គ្រងខ្សែក្រវាត់ ថៃហ្វៃ ឈរកំពូលតារាង ក្នុងវេបសាយ World Mauy Thai ។ មិនតែប៉ុណ្ណោះ គេក៏បានកត់សម្គាល់ឃើញថា កីឡាករកម្ពុជាក៏ទទួលបានឱកាសចេញទៅវាយក្នុងកម្មវិធីលំដាប់របស់ថៃផងដែរកាលកំឡុងចុងឆ្នាំ២០២២៕
សូមបញ្ចេញមតិនៅទីនេះ