Brentford ឡើងមកកាន់លេខ៧ ក្រោយលត់ Liverpool ៣-១
ក្លិប Brentford បានឡើងមកកាន់លេខ៧ក្នុងតារាងពិន្ទុ Premier League បន្ទាប់ពីបានយកឈ្នះ Liverpool ៣-១ ក្នុងសប្ដាហ៍ទី១៦បង្កភាពភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកគាំទ្រ។
ការប្រកួតចាប់ផ្ដើមបាន១៩នាទី ខ្សែការពាររបស់ Liverpool កីឡាករ Ibrahima Konate បានធ្វើឲ្យចូលទីខ្លួនឯង មុនពេល Yoane Wissa រកបានគ្រាប់ទីពីរឲ្យ Brentford នៅនាទីទី៤២។ ការប្រកួតវគ្គទីពីរចាប់ផ្ដើមបាន៥នាទី ហង្សក្រហមអាចរកបានមួួគ្រាប់សងវិញ ធ្វើបានដោយកីឡាករ Alex Oxlade-Chamberlain។
ឈានដល់នាទី៨៤ទៅហើយ ខ្សែប្រយុទ្ធ Bryan Mbeumo បានបន្ថែមគ្រាប់ទី៣ឲ្យ Brentford ជួយក្រុមទទួលបាន៣ពិន្ទុលើក្រុមខ្លាំង Liverpool។ លទ្ធផលនេះ Brentford បានរំកិលឡើងមកកាន់លេខ៧ក្នុងតារាងពិន្ទុលីគមាន២៦ពិន្ទុ គម្លាតតែ២ពិន្ទុប៉ុណ្ណោះពីក្រុមលេខ៦ Liverpool។
ខ្សែការពាររបស់ហង្សក្រហមកីឡាករ Andrew Robertson បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តសោះជាមួយលទ្ធផលនេះ ដោយមើលឃើញក្រុមដូចដើរទៅមុខទៅក្រោយ។ ជាពិសេសទៅទៀតអាចនឹងពិបាកក្នុងការប្រជែងយក Top 4 ដើម្បីមានកៅអីទៅលេងនៅ Champions League នៅរដូវកាលក្រោយ។
សូមបញ្ចេញមតិនៅទីនេះ