ដឹងតែកក្រើតហើយឆ្នាំ២០២៣ តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត កំពុងសម្រុកថតចម្រៀងឱ្យផលិតកម្មថ្មី រហូតដាច់យប់
កម្សាន្ត៖ ស្របពេលអ្នកគាំទ្រជាច្រើនកំពុងទន្ទឹងចង់ឃើញបទចម្រៀងថ្មីៗរបស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត នៅក្នុងទ្រនំថ្មីផលិតកម្មថ្មី ដែលធ្លាប់ធ្លាយចេញព័ត៌មានថា លោកបានចូលក្នុងផលិតកម្ម ហ្គាឡាក់ស៊ី រួចហើយ គ្រាន់តែមិនទាន់បង្ហាញជាផ្លូវការ។ ទើបតែថ្មីៗនេះមានប្រភពមួយបានបង្ហើបថា ឆ្នាំថ្មី ២០២៣ នេះ តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត កំពុង សម្រុកថតបទចម្រៀងថ្មីៗជាបន្តបន្ទាប់ដែលពេលខ្លះថតតាំងពីម៉ោង៩យប់ ដល់ម៉ោង ៩ព្រឹកម៏មានដែរ។
បើទោះឧកញ៉ា ខេមរៈ សិរីមន្ត មិនទាន់ប្រកាសជាសាធារណៈក៏ពិតមែន តែអ្នក គាំទ្ររបស់តារាលោកបានដឹងព័ត៌មានខ្លះៗហើយថា ក្រោយពីបញ្ចប់កិច្ចសន្យានៅក្នុងផលិតកម្មហង្សមាស ពេលនេះឧកញ៉ាបានសម្រេចហក់ចូលទ្រនំថ្មីរបស់អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ច្បាស់ការហើយ គ្រាន់តែផលិតកម្មយក្សមួយនេះមិនទាន់ធ្វើពិធីបង្ហាញជាផ្លូវប៉ុណ្ណោះ។
ថ្មីៗនេះក៏មានប្រភពព័ត៌មានច្បាស់ការមួយបានបង្ហើបថា ពេលនេះឧកញ៉ា ខេមរៈ សេរីមន្ត កំពុងតែសម្រុកថតបទចម្រៀងថ្មីៗនៅក្នុងស្ទូឌីយោ ហ្គាឡាក់ស៊ី តាំងពីម៉ោង៩យប់រហូតដល់ម៉ោង៩ព្រឹកក៏មានដែរ ។ ប្រភពដដែលនេះបន្តថា បើតាមព័ត៌មានបទចម្រៀងរបស់លោកឧកញ៉ាគឺត្រៀមចេញក្នុងពេលឆាប់ៗនេះហើយ ពោលគឺពេលដែលផលិតកម្មធ្វើពិធីបង្ហាញវត្តមានលោកជាផ្លូវការរួចហើយ គឺចេញបទតែម្តង។
ប្រភពដដែលនេះបន្តថា គិតមកត្រឹមពេលនេះឧកញ៉ ខេមរៈ សិរីមន្ត ថតបទចម្រៀងនៅ ហ្គាឡាក់ស៊ី បានរហូតដល់ទៅជិត២០បទមកហើយ តែមិនទាន់មានការបញ្ជាក់ថា ជាប្រភេទបទទោល ឬច្រៀងរួមគ្នាជាមួយតារាចម្រៀងស្រីនោះឡើយ។ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរង់ចាំស្តាប់បទចម្រៀងថ្មីៗរបស់ម្ចាស់បទ«ធុញបងមែនទេ»ហើយរំពឹងថាបទថ្មីៗរបស់តារាចម្រៀងឧកញ៉ា នៅក្នុងទ្រនំថ្មីនឹងផ្ទុះខ្លាំងក៏ដូចជាបំបែកភាពស្ងប់ស្ងាត់ក្រោយរយាលក្នុងការចេញបទចម្រៀងថ្មីៗមួយរយៈកន្លងមក ។
គេចាំថាឧកញ៉ា ខេមរៈ សិរីមន្ត បានផ្អាកពី អាជីពសិល្បៈដើម្បីងាកទៅពង្រឹងអាជីវកម្មអចលនទ្រព្យ តែកាលពីអំឡុងខែ វិច្ឆិកាឧកញ៉ារូបនេះក៏បានត្រឡប់មកកាន់ឆាកតន្ត្រីនានាតាមបណ្តារខេត្តរួមនឹងការប្រកាសថានឹងចូលប្រឡូកក្នុងសិល្បៈឱ្យបានពេញទំហឹង ។ ឧកញ៉ា ខេមរៈ សិរីមន្ត ត្រូវបានគេចាត់ទុកជាតារាចម្រៀងល្បីលំដាប់ជួរមុខ ដោយបទចម្រៀងរបស់ឧកញ៉ាភាគច្រើនទទួលបានការគាំទ្រពីសំណាក់មហាជាច្រើនហើយបទចម្រៀងមួយចំនួនក៏ត្រូវបានបេក្ខជនខ្លះជ្រើសយកទៅប្រឡ ងនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកថែមទៀត៕
សូមបញ្ចេញមតិនៅទីនេះ