ហ្វាហ្វា បែកស្នេហ៍ទាហានអាម៉េរិកភ្លាម មានបុរសៗ ប្រជែងគ្នា ជាច្រើន តែនាងឆ្លើយតបបែបនេះទៅវិញ…
កម្សាន្ត៖ សម្រាប់ឱកាសឆ្នាំថ្មី២០២៣ នេះតារាសម្តែងសាច់សខ្ចី ហ្វា ហ្វា កាន់តែមាន ហាងឆេងខ្ពស់ដោយនាងលេចមុខនៅក្នុងស្ប៉តពាណិជ្ជកម្មជាបន្តបន្ទាប់ រួមនឹង ការសម្តែងរឿងផងដែរ ។ ដោយសារតែមមាញឹកនៅក្នុងការកើបប្រាក់ស្ទើររក ពេលសម្រាកមិនបានបែបនេះ ទើបស្រីស្អាត ហ្វា ហ្វា សម្រេចចិត្តទុកបេះដូង ឱ្យនៅទំនេរមួយរយៈបើទោះមានបុរសៗប្រជែងស្នេហ៍ជាច្រើននាក់ក្តី។
ដោយសាររូបសម្រស់ផូរផង់រួមនឹងភាពក្លាហាននៅក្នុងការសម្តែងឈុតឆាកស្នេហានោះបានធ្វើឱ្យ ហ្វា ហ្វា កាន់តែឡើងកូដនឹងទទួលបានការចាប់អារម្មណ៍ពី សំណាក់មហាជន ជាពិសេសអ្នកលេងបណ្តាញសង្គមតែម្តង ។ ប៉ុន្តែយ៉ាងណា ស្រីស្អាតរូបនេះក៏រងព្រនង់រិះគន់មិនស្ទើរដែរ ក្រោយហ៊ានសម្តែងឈុតស្នេហាស្រើបស្រាលមក។
ជួបជាមួយ Lee News តាមទូរស័ព្ទ ហ្វា ហ្វា បានឱ្យដឹងថា នាងមានការភ្ញាក់ផ្អើលដោយសាររឿងនេះថតយូរហើយទើបមកល្បី តែ យ៉ាងណាក្រោយមានការបែកធ្លាយឈុតឆាកក្នុងការសម្តែងរឿងនេះភ្លាមៗ បានធ្វើឱ្យនាងខ្មាស់អៀនរហូតសំងំនៅតែក្នុងផ្ទះមួយរយៈ។ទោះជាយ៉ាងណាក្តីពេលនេះ ហ្វា ហ្វា បានបង្ហាញអារម្មណ៍ស្រស់ស្រាយឡើង វិញដោយចាប់ផ្តើមទទួលការងារថ្មីៗជាបន្តបន្ទាប់ទាំងការថតរឿង ស្ប៉តពាណិ ជ្ជកម្មនឹងទើបទទួលបានតំណែងជាទូតសុឆន្ទៈឱ្យផលិតផលសម្រស់មួយផងដែរ។
ជាមួយអារម្មណ៍រីករាយ ហ្វា ហ្វា បានប្រាប់ថា នាងទទួលបានតម្លៃខ្លួនខ្ពស់ជាងមុនសម្រាប់តំណែងមួយនេះ។ អ្វីដែលគួរឱ្យកត់សម្គាល់ដ្បិតមានភាពជោគ ជ័យនៅក្នុងការងារសិល្បៈក៏ពិតមែន តែ ហ្វា ហ្វា បែរជាបរាជ័យចំពោះរឿង ស្នេហាដោយនាងទទួលស្គាល់ថា ចំណងស្នេហ៍ជាមួយទាហាននៅសហរដ្ឋអាម៉េរិកពិតជាបានចែកផ្លូវគ្នាមែនដោយសារការមិនយល់ចិត្តគ្នា ។ ប៉ុន្តែយ៉ាងណា ហ្វា ហ្វា ហាក់មិនបានបង្ហាញអារម្មណ៍ឈឺចិត្តស្អិតទ្រូងអ្វីឡើយ ដោយនាងយកពេល វេលាមកធ្វើការងារសិល្បៈដែលកំពុងមានទីផ្សារខ្ពស់ ។
ក្រោយបែកស្នេហ៍ជាបន្តបន្ទាប់ដែលមានដូចជា នាយចឺម និង គូស្នេហ៍ជាអ្នក រស់នៅអាមេរិកនោះ ហ្វា ហ្វា សម្រេចបិទបេះដូងសិនដោយយកពេលវេលាគិត រឿងការងារជាសំខាន់ ។ អ្វីដែលចាប់អារម្មណ៍ទោះបែកពី នាយចឺម តែ ហ្វា ហ្វា នៅតែមានបន្តរាប់អានគ្នាដដែល តែងងើកភ្លើងស្នេហាចាស់មិនអាចបង្កាត់សារ ជាថ្មីឡើយ ៕
សូមបញ្ចេញមតិនៅទីនេះ