សុក្រ , 06 មករា 2023
ឆៃ លីដាឡែន លើ.កឡើងថាប្តីរបស់នារីដែលនាងកំពុងស្រ-លាញ់មិនប្រកាន់
កម្សាន្ត៖ ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានដឹងខ្លះៗហើយថាតារាចម្រៀង ឆៃ លីដា ឡែន បានប្រកាសស្រឡាញ់ភេទដូចគ្នាក្រោយអ្នកនាងបានចែកផ្លូវជាមួយស្វាមីក្មេង កាលពីជាងបីឆ្នាំមុន។ ការលើកឡើងក្តែងៗរបស់ ឆៃ លីដាឡែន ត្រូវ បានមហាជនមួយចំនួនលើកឡើងថា ឆៃ លីដាឡែន និយាយបែបនេះគ្រាន់តែ ដើម្បីល្បីឈ្មោះ និងទាក់ទាញប្រជាប្រិយភាព ខណៈការងារសិល្បៈកំពុងស្ងប់ស្ងាត់។ អ្វីដែលគួរឱ្យកត់សម្គាល់ជាមួយគ្នានោះ ឆៃ លីដាឡែន បែរជាបញ្ជាក់ថា ស្រ្តីដែលនាងកំពុងបាក់ចិត្តស្រឡាញ់នោះមានស្វាមីហើយ។
ថ្មីៗនេះតារាចម្រៀង និងសម្តែងដែលមានដើមកំណើតនៅខេត្តបាត់ដំបង ឆៃ លីដាឡែន បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម និងមិត្តភក្ដិមានការភ្ញាក់ផ្អើល ខណៈនាងបានប្រកាសថានាងមានអារម្មណ៍ស្នេហាជាមួយមនុស្សស្រីដូចគ្នា។ បើទោះកន្លងមកអ្នកនាងធ្លាប់បានរៀបការជាមួយមនុស្សប្រុស និងមានកូនរួចទៅហើយក្តី ។ ជួបជាមួយ Lee News តាមទូរស័ព្ទ ឆៃ លីដាឡែន បាន ទទួល ស្គាល់ថាជារឿងពិតនាងប្រែជាស្រឡាញ់មនុស្សស្រីពិតមែន ជាពិសេសក្រោយ ពីបានជួបអ្នកយល់ចិត្តចេះ Take Care និងផ្តល់ភាពកក់ក្តៅឱ្យបែបនេះ។ អាចនិយាយថាកន្លងមកនាងមិនដែលបានទទួលក្តីស្រឡាញ់បែបនេះពីសំណាក់ស្វាមីនោះទេ។ ឆៃ លីដាឡែន បាននិយាយបែបនេះថា « និយាយទៅពេលនេះពួកខ្ញុំមាន អារម្មណ៍ល្អជាមួយគ្នាទៅវិញទៅមក តែថ្ងៃក្រោយបែបណានោះខ្ញុំក៏មិនទាន់ដឹងច្បាស់ទេ»។ យ៉ាងណានារីដែលតារាចម្រៀង ឆៃ លីដាឡែន កំពុងលង់ស្នេហ៍នោះមានស្វាមីហើយ តែ ឆៃ លីដាឡែន ប្រាប់ថាស្វាមីរបស់នារីរូបនោះបានដឹងរឿងនេះ ហើយក៏មិនមានការខឹងសម្បារ ឬប្រចណ្ឌជាមួយខ្ញុំទេ គាត់គិតថាពួកខ្ញុំស្រឡាញ់រាប់អានគ្នាជាបងប្អូន។ ឆៃ លីដាឡែន សារភាពថាចាប់ផ្តើមមានអារម្មណ៍ ប្លែកខុសធម្មជាតិបែបនេះក្រោយពីនាងទទួលរងការឈឺចាប់ពីសំណាក់អតីតស្វាមីនាពេលកន្លងមក ។
ឆៃ លីដាឡែន ថានេះជាអារម្មណ៍ពិតហើយក៏មិនមានការអៀនខ្មាសអ្វីដែល ខ្លួនមានអារម្មណ៍ស្រឡាញ់ភេទដូចគ្នាបែបនេះ ខណៈអតីតស្វាមីកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយដៃគូថ្មី។ អ្វីដែលគួរឱ្យអាណិតនោះក្នុងនាមជាអ្នកម្តាយ ឆៃ លីដាឡែន មិនដែលបានទាក់ទងឬបានជួបមុខកូនប្រុសឡើយដែលគិតមកដល់ពេលនេះជាងបីឆ្នាំហើយ។ « ទោះជានឹកកូនខ្លាំងតែព្យាយាមកាត់ចិត្តហើយ គិតថាថ្ងៃណាមួយគង់តែបានជួបគ្នាព្រោះឈាមតែងរត់រកគ្នាជារឿងធម្មតា» ទាំងនេះជាការលើកឡើងរបស់ ឆៃ លីដាឡែន។
គួរបញ្ជាក់ថាតារាចម្រៀងនិងសម្តែង ឆៃ លីដាឡែន បានសម្រេចចិត្តរៀបការ ជាមួយតារាម៉ូដែលរូបសង្ហាវ័យក្មេងដែលមានឈ្មោះថា រិទ្ធី ឧត្តមស៊ីដារ៉ា កាលពីដើមឆ្នាំ ២០១៣ នឹងទទួលបានចំណងដៃកូនប្រុសមួយដែលសព្វថ្ងៃកំពុងស្ថិតនៅក្រោមការមើលថែរក្សាពីសំណាក់អតីតស្វាមី។ មូលហេតុដែល ឆៃ លី ដាឡែន មិនយកកូនមករស់នៅជាមួយដោយសារអ្នកនាងមិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការមើលថែទាំ ៕
សូមបញ្ចេញមតិនៅទីនេះ