ល្បីចែក-ផ្លូវគ្នា នៅ សូនីតា ចេញសារទាម-ទាររកយុត្តិ-ធម៌
កម្សាន្ត៖ មួយរយៈចុងក្រោយនេះគេសង្កេតឃើញតារាសម្តែងរូបស្រស់ នៅ សូនីតា ដែលមានងារជាជំទាវបានបង្ហោះសារប្លែកៗជាសាធារណៈ
ធ្វើឱ្យមហាជនមានការសង្ស័យថា ជីវិតប្តីប្រពន្ធរបស់នាង និងឯកឧត្តម ទិត ថាវរិទ្ធ កំពុងជួបរឿងប្រេះស្រាំដូច្នេះហើយទើប នៅ សូនីតា បង្ហាញសំណេរប្លែកៗ និងចាក់ដោតលើបណ្តាញសង្គមជាបន្តបន្ទាប់ ។
គេចាំបានថា កាលពីថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២២កន្លងទៅ នៅ សូនីតា បាន បង្ហោះសារដែលមានអត្ថន័យថា «ជាតិនេះប្រហែលជាមិនអាច
រកមនុស្សស្មោះត្រង់មករក្សាបានទេ សំខាន់ថ្មីជាចំណីចក្ខុ ល្ងង់នៅល្ងង់បោកនៅតែបោកស្អាត ប៉ុណ្ណាក៏គេនៅតែក្បត់»។មិនតែប៉ុណ្ណោះ
នៅ សូនីតា ថែមទាំងបង្ហាញសារថាខ្លួនជា Single Mom ថែមទៀត ប៉ុន្តែសារដ៏ប្លែកមួយនេះត្រូវបាននាងលុបចេញភ្លាមៗផងដែរ ។
ដោយឡែកនៅក្នុងទី ៦ថ្ងៃនេះ នៅ សូនីតា បានចេញសាររៀបរាប់បន្តទៀត ថា «យុត្តិធម៌គ្មានទេ សម្រាប់ខ្ញុំហើយដាក់កំហុសមកខ្ញុំទៀតទាំងដែលខ្ញុំក្បាល១ខ្លួន១ចង់ធ្វើបាបខ្ញុំពួកអ្នកឯងសាហាវណាស់ » ។ សារមួយនេះទទួលបានការ ជូនពរនឹងលើកទឹក ចិត្តជាហូរហែពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើន តែយ៉ាង ណាសារនេះក៏ ត្រូវបាន សូនីតា លុបទៅវិញផងដែរ ។
ក្រៅពីសារទាំងនេះលោកជំទាវ នៅ សូនីតា ក៏បានបង្ហាញសំណេរប្លែកៗជា បន្តបន្ទាប់តាមហ្វេសប៊ុកខុសប្លែកពីមុនដូចជាលើកទឹកចិត្តខ្លួនឯងនិងសុំផ្អាកការចូលរួមកម្មវិធីនានារបស់មិត្តភក្តិមួយរយៈដើម្បីសុំពេលធ្វើសមាធិ។ មួយវិញទៀតនៅក្នុងឱកាសឆ្លងឆ្នាំកន្លងទៅថ្មីៗនេះ នៅ សូនីតា បង្ហាញរូបម្នាក់ ឯងយ៉ាងកម្សត់ខុសប្លែកពីប្តីប្រពន្ធអ្នកសិល្បៈដទៃ ដែលបានកាន់ដៃគ្នាឆ្លងឆ្នាំយ៉ាងមានក្តីសុខ។ទាំងអស់នេះ កាន់តែបញ្ជាក់ច្បាស់ថា ចំណងស្នេហារបស់លោកជំទាវ នៅ សូនីតា និង ឯកឧត្តម ទិត ថាវរិទ្ធ កំពុងរង្គោះរង្គើរបើមិន ដូច្នេះមិនមែននៅសុខៗ នៅ សូនីតា បង្ហាញសំណេរបែបនេះជាចំហតាមបណ្តាញសង្គមឡើយ។
ជាមួយគ្នានោះក៏មានការលើកឡើងពី សំណាក់មហាជនថា អាចជាការដ្រាម៉ាលេងរបស់ នៅ សូនីតា តែប៉ុណ្ណាះ ។ ងាកមក ឯកឧត្តម ទិត ថាវរិទ្ធ ឯណេះវិញមិនបានបង្ហាញអារម្មណ៍អ្វីទេ ពោលេឯកឧត្តមបង្ហាញរូបភាព ជាមួយកូនប្រុសតែប៉ុណ្ណាះ ។ទាក់ទងជាមួយរឿងនេះ Lee News នៅមិនទាន់អាចសុំ ការបកស្រាយពីសំណាក់ នៅ សូនីតា បានឡើយ ។
គួរបញ្ជាក់ថា តារាសម្តែង នៅ សូនីតា បានភ្ជាប់ស្នេហ៍ជាមួយឯកឧត្តម ទិត ថាវរិទ្ធ កាលពីអំឡុងឆ្នាំ ២០១៨ហើយ នៅខែកក្កដា ឆ្នាំ ២០១៩ នៅ សូនីតា បានសម្រាលកូនប្រុសម្នាក់ដែលមានឈ្មោះថា សង្ក្រាន្ត ហើយតារាសម្តែងរូប នេះក៏បានក្លាយជាជំទាវក្រោយស្វាមីមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាងបីឆ្នាំដែល នៅ សូនីតា បានផ្អាកអាជីពសិល្បៈស្របពេលលោកជំទាវ រស់នៅក្នុងជីវភាពហ៊ឺហាក្នុងផ្ទះវីឡានឹងប្រើប្រាស់រថយន្តទំនើបៗដល់ទៅបីដែលមានដូចជារថយន្ត Range Rover Ford Raptor និង Alphard ជាដើម ប៉ុន្តែយ៉ាងណា នៅ សូនីតា នៅតែឈ្លៀតរកប្រាក់ចំណូលតាមរយៈការលក់ ផលិតផលតាមអនឡាញ៕
សូមបញ្ចេញមតិនៅទីនេះ