AFF Cup៖ ម៉ាឡេស៊ី ត្រៀមផែនការធំៗ៣ សម្រាប់ជំនួបទល់នឹងថៃ យប់នេះ
នៅក្នុងជំនួបជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១គូទៀតរវាង ថៃ ទល់នឹង ម៉ាឡេស៊ី នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Thammasat ប្រទេសថៃ បន្ទាប់ពីជើងទី១ ម៉ាឡេស៊ី បានយកឈ្នះថៃ ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Bukit Jalil ប្រទេសម៉ាឡេស៊ី។
សម្រាប់ម៉ាឡេស៊ី សមីការគឺសាមញ្ញរបស់ពួកគេ គឺរក្សាសំណាញ់ទីស្អាតទល់និងថៃក្នុងជើងទី២ នឹងធ្វើឱ្យពួកគេកក់កន្លែងនៅវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវជួបជាមួយ វៀតណាម។
ទោះបីជាគ្រាប់បាល់ក្រៅដីត្រូវបានគេរាប់ពិតមែន តែគ្រូបង្វឹកម៉ាឡេស៊ី លោក Kim Pan-gon បានអះអាងដូច្នេះថា៖ «យើងមានផលចំណេញដ៏ល្អពីជើងទីមួយ ប៉ុន្តែវាជាការប្រកួតក្រៅដី ហើយយើងដឹងយ៉ាងច្បាស់ថា វានឹងមានភាពលំបាក ប៉ុន្តែពួកយើងបានជាសះស្បើយទាំងផ្លូវចិត្ត និងរាងកាយ ត្រៀមខ្លួន និងមានទំនុកចិត្ត»។
លោកបន្តថា«អាស្រ័យលើរបៀបដែលហ្គេមអភិវឌ្ឍ យើងមានផែនការយុទ្ធសាស្ត្រ ហើយបន្ទាប់មកប្រសិនបើអ្វីៗផ្លាស់ប្តូរ យើងមានផែនការទីពីរ ហើយប្រសិនបើពួកគេផ្លាស់ប្តូរម្តងទៀត យើងមានផែនការទីបី យើងត្រៀមខ្លួនសម្រាប់ស្ថានភាពណាមួយ»។
លោកបានបន្ថែមទៀតថា«នៅពេលដែលខ្ញុំត្រូវបានតែងតាំងជាគ្រូបង្វឹក នៃប្រទេសម៉ាឡេស៊ី ខ្ញុំបានកំណត់គោលដៅរបស់ខ្ញុំក្នុងការឈ្នះពានរង្វាន់ AFF Mitsubishi Electric Cup 2022 ហើយយើងផ្តោតទៅលើការធ្វើបានល្អ និងយកជ័យជម្នះនេះត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញ»។
កាលវិភាគវគ្គផ្តាច់ព្រ័ត្រលេងចំនួនពីរជើង៖ ជើងទី១ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ខណ:ជើងទី២ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣ ប្តូរទឹកដីគ្នា៕
សូមបញ្ចេញមតិនៅទីនេះ