បាន មុន្នីល័ក្ខ ចេញមុខបញ្ជា-ក់ពីទំនាក់ទំនងស្នេ.ហ៍ជាមួយ ម៉ៅ ហាជី តែហាក់នៅមានមន្ទិល ព្រោះតារាប្រុសរូបនេះមានចំណុចល្អខ្លាំង
កម្សាន្ត៖ តារាចម្រៀងប្រចាំផលិតកម្ម ថោន លោក ម៉ៅ ហាជី និង កញ្ញា បាន មុន្នីល័ក្ខ បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រហូតធ្វើឱ្យមានលើកឡើងថា ពួកគេមានទំនាក់ទំនងស្នេហាថែមទៀត។ ទោះយ៉ាងណាថ្មីៗនេះ បាន មុន្នីល័ក្ខ ចេញមុខបញ្ជាក់រឿងនេះក្នុងកម្មវិធី «ចាប់រង្វាន់ ឡេយប់ ប្រេន សម្រស់ធារ៉ា» ថា នាង និង លោក ម៉ៅ ហាជី ត្រឹមជាមិត្តរួមការងារប៉ុណ្ណោះ។
ភាពសិ្នទ្ធស្នាលរបស់តារាចម្រៀងពីរដួងក្នុងទ្រនំ ថោន លោក ម៉ៅ ហាជី និង កញ្ញា បាន មុន្នីល័ក្ខ ធ្វើឱ្យមានមន្ទិលសង្ស័យជាខ្លាំងក្រោយពីពួកគេតែងតែបង្ហាញភាពស្និទ្ធស្នាល បង្ហោះរូបភាពផ្អែមល្ហែមជាបន្តបន្ទាប់។ ការបង្ហាញរូបភាពជាគូនៅលើបណ្តាញសង្គមរបស់អ្នកទាំងពីរ ត្រូវមហាជនសង្ស័យថា តារាចម្រៀងពីររូបមានទំនាក់ទំនងស្នេហាក្រៅឆាក ប៉ុន្តែអ្នកទាំងពីរមិនមានភាពក្លាហានចេញមុខទទួលស្គាល់ការពិត។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ម្ចាស់បទ «ភ្លៀងកុំធ្លាក់ខ្លាំងពេក» បាន មុន្នីល័ក្ខ បានចេញមុខស្រាយចង្ងល់លើរឿងខាងលើនេះក្នុងកម្មវិធី «ចាប់រង្វាន់ ឡេយប់ ប្រេន សម្រស់ធារ៉ា» នាយប់ថ្ងៃទី៨ មករា ដោយបានឆ្លើយតបដោយភាពអៀនប្រៀនចំពោះសំណួរអ្នកសារព័ត៌មានថា ចាប់តាំងពីរួមការងារជាមួយលោក ម៉ៅ ហាជី មកនាងមិនដែលឃើញពីចំណុចអវិជ្ជមានរបស់តារាចម្រៀងប្រុសរូបនេះឡើយ គឺរួមការងារយ៉ាងរកលូន ខណៈអ្នកទាំងពីរស្គាល់គ្នារយៈពេល៦ឆ្នាំមកហើយ។ បន្ថែមពីនេះ តារាចម្រៀងស្រីរូបនេះ បានឱ្យដឹងថា នៅពេលនេះរវាងរូបនាង និងលោក ម៉ៅ ហាជី ត្រឹមជាមិត្តរួមការងារប៉ុណ្ណោះ ប៉ុន្តែចំពោះថ្ងៃខាងមុខយ៉ាងណានាងពុំទាន់ដឹងច្បាស់នោះទេ។
គួរបញ្ជាក់ផងដែរថា បាន មុន្នីល័ក្ខ និង ម៉ៅ ហាជី បានក្តោបប្រជាប្រិយភាពយ៉ាងខ្លាំងពេលអ្នកទាំងពីរចាប់ដៃគូគ្នា និងមានបទចម្រៀងជាគូរួមមាន «បេះដូងកក់ក្តៅ » ,«រស់ខ្វះគ្នាមិនបាន» «ក្តិចត្រួយអំពិល» ជាដើម ព្រមទាំងគ្រងជាតួឯកជាមួយគ្នាក្នុងរឿង «ព្រហ្មលិខិតដុះស្លាប» ខណៈក្នុងឆ្នាំ២០២៣ អ្នកទាំងពីរក៏មានអ្វីដែលថ្មីជាមួយគ្នាដើម្បីបំរើអារម្មណ៍មហាជនផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ