ពុធ , 11 មករា 2023
លោក សួង បញ្ញា វែកមុខម្ចាស់អាខោនអសីលធម៌ម្នាក់ តែងប្រើពាក្យមិនសមរម្យមកលើខ្លួន និងអ្នកគាំទ្រគុនខ្មែរឯទៀត
លោកសួង បញ្ញា ប្រធានក្លិបប្រដាល់អភិរក្សគុនខ្មែររុងរឿង បានបង្ហាញមុខ ម្ចាស់អាខោនអសីលធម៌មួយតែងបង្ហោះពាក្យពេជន៍ មិនសមរម្យ និងរមែងកាត់តរូបរបស់លោកលក្ខណៈបន្តូសបង្អាប់ជាបន្តបន្ទាប់ ។
ការបង្ហោះវែកមុខម្ចាស់អាខោនខាងលើ លោក សួង បញ្ញា បានភ្ជាប់ជាមួយសំណេរបែបលេងសើចថា «មុខអាអូនស្អាតតើ ចុះមិនដាក់រូបនិងមក នៅលើលោកនេះ គ្នានអ្នកណាដែលអាចលាក់គ្រូបញ្ញាបានឡើយ នៅស្ទើរណាស់”។
ប្រាប់មកកាន់ Lee News តាមសាអេឡិចត្រូនិចលោក សួង បញ្ញា បានអោយដឹងយ៉ាងដូច្នេះថា «អាខោន ដែលមានឈ្នោះដូចក្នុងរូបបង្ហាញនេះ គាត់តែតែងជេរប្រមាថ ប្រើពាក្យមិនសមរម្យ និងបានផ្ញើវីដេអូ អាសអាភាស មកខ្ញុំជាច្រើនលើកច្រើនសារ ហើយពេលគាត់ចូលឆាតក្នុងគ្រុប គាត់ជេរគេប៉ាតណាប៉ាតណី ហើយថែមទាំងយករូបខ្ញុំទៅកាត់ត និងបានយករូបខ្ញុំទៅដាក់ក្នុងគ្រុបរបៀបលេងសើចធ្វើជាប្រធានគ្រុប និយាយរួមគាត់មានបំណងវាយប្រហារយើងដោយប្រយោលតែម្តង ។
គ្រូប្រដាល់រូបនេះ បន្តថា “ម្ចាស់អាខោននេះ តែងតែបង្ហោះខ្លឹមសារ ប្រើពាក្យអសុរោះ ពាក់ព័ន្ធនឹងកេរ្តិ៍ខ្មាស់ ដោយបានដាក់ឈ្មោះស្រដៀងម្ចាស់អាខោន បងឥន្ទ្រីតូច ដែលជាអ្នកគាំទ្រគុនខ្មែរពិតប្រាកដ ធ្វើអោយមហាជន រួមទាំងខ្ញុំមានការយល់ច្រលំទៅលើ បងឥន្ទ្រីតូច ហើយមិនតែប៉ុណ្ណោះថែមទាំឆាតមកជេរប្រមាថខ្ញុំថា អាគ្រូស៊ីឈ្នួលកាន់ស៊ីបថែមទៀត។ ពីដំបូងខ្ញុំក៏គិតថា បងឥន្ទី្រតូច នៅខេត្តកំពត ដែលគេស្គាល់ថា អ្នកគាំទ្រគុនខ្មែរយ៉ាងសកម្មនោះ ប៉ុន្តែដល់តាមដានយូរទៅទើបវែកមុខឃើញមុខបុគ្គលដូចក្នុងរូបខាងលើ ជាអ្នកលេង» ។
បន្ទាប់ពីការបង្ហោះវែកមុខ ម្ចាស់អាខោន អសីលធម៌ខាងលើរួចមក នៅមុននេះបន្តិច ស្រាប់តែម្ចាស់អាខោនខាងលើបានផ្លាស់ផ្តូរូបលើប្រហ្វាល់ និងឈ្មោះដោយដាក់ថា ផ្សេងវិញ ៕
សូមបញ្ចេញមតិនៅទីនេះ