ខណៈអតីតប្តីលួចទ្រព្យរត់បាត់ លី ម៉ារីណា ទ័-លខ្លាំង សុខចិត្តប្រ-កាសលក់ដី និងផ្ទះ ដើម្បីធ្វើរឿងនេះ…
កម្សាន្ត៖ មកដល់ថ្ងៃនេះសកម្មភាពតារាសម្តែង លី ម៉ារីណា តែងបានព្យាយាមសុំឱ្យអតីតប្តីលោក សាត ចាន់ថន ប្រគល់ទ្រព្យ និងលុយ មកឱ្យខ្លួនវិញ គឺមិនទទួលបានផលវិជ្ជមាននោះទេ ដូច្នេះហើយទើបនាងសម្រេចចិត្តលក់ផ្ទះ និងដី ដើម្បីធ្វើជំនួញ រកចំណូលចិញ្ចឹមកូន។
ដ្បិតមានរូបសម្រស់ផូរផង់នឹងមានភាពជោគជ័យនៅក្នុងការងារសិល្បៈ តែ លី ម៉ារីណា បែរជាមិនមានសំណាងនៅក្នុងរឿងស្នេហា ព្រោះមិនត្រឹមបែក បាក់ជាមួយប្តីប៉ុណ្ណាះទេ នាងថែមទាំងត្រូវអតីតស្វាមីលួចទ្រព្យសម្បត្តិ និងគ្រឿ ងអលង្ការអស់ពីខ្លួន ។ ស្របពេលថ្មីៗនេះ លី ម៉ារីណា បានប្រកាសក្ស័យធន ដោយលក់ផ្ទះ និងដីនៅសំរោងយ៉ោងថែមទៀត ដែលកាន់តែធ្វើឱ្យអ្នកគាំទ្រមានការ ភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មានថា ស្រីស្អាតរូបនេះជួបរឿងមិនល្អបែបនេះសោះ ។
ជួបជាមួយ Lee News នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការក្រុមហ៊ុនស៊ីប៊ែលប៉ារីស សារាយសមុទ្រធម្មជាតិ តារាសម្តែង លី ម៉ារីណា បានប្រាប់ពីដំណើររឿងថា នាងពិតជា បានប្រកាសលក់ផ្ទះ និងដីពិតប្រាកដមែន ហើយមូលហេតុដែលនាងលក់គឺចង់យកប្រាក់មកពង្រីកហាងលក់សម្លៀកបំពាក់ឱ្យធំជាងមុន ។ តារាស្រីរូបនេះបន្តថា ឆ្នាំ២០២៣នេះនាងមានគម្រង រៀបចំហើយហាងលក់សម្លៀកបំពាក់ថ្មី ដែលគ្រោងបោះ ទុនប្រមាណជា ១០ម៉ឺនដុល្លារ ប៉ុន្តែទីតាំងត្រូវធ្វើនៅទីណាជាក់លាក់ នៅមិនទាន់កំណត់ច្បាស់នៅឡើយទេ ។តារាសម្តែង លី ម៉ារីណា បន្តថា ហាងលក់សម្លៀកបំពាក់ចាស់ ដែលមានទីតាំងនៅម្តុំផ្សារតាប៉ាង ដែលនាងបានបើកជាច្រើនឆ្នាំមកនោះមិនមានបញ្ហាអ្វីទេ គឺនៅដំណើរការបានល្អ គ្រាន់តែនាងចង់បង្រីកហាងនៅកន្លែងថ្មី ដែលមានលក្ខណៈធំ និងល្អជាងកន្លែងចាស់ ។
នេះជាលើកដំបូងដែលតារាសម្តែង មាឌដំបងរូបនេះបានប្រាប់ថា អ្នកនាងពិតជាហួសចិត្តណាស់មិននឹកស្មានថា អតីតស្វាមីប្រព្រឹត្តរឿងបែបនេះទេ ព្រោះកន្លងមកលោកមិនដែលបង្ហាញចរិកអ្វីដែលគួរឱ្យសង្ស័យនោះឡើយ ហើយអំឡុងពេលលួចទ្រព្យរបស់នាងទៀតសោត ក៏មិនមានការឈ្លោះទាស់ទែងគ្នាដែរ ហើយពេលលោក សាត ចាន់ថន លួចយកលុយទៅបាត់នោះ នៅពេលនាងមិននៅផ្ទះ គឺជាប់ទៅឡាយលក់ផលិត ផលឱ្យក្រុមហ៊ុនមួយនៅម៉ោងប្រមាណជា១០យប់ ។ អ្នកនាងបន្តថា ពេលនោះខណៈដែលគាត់លួចយកលុយទៅដាក់កុងរបស់គាតអស់ហើយ ទើបជូនដំណឹងមកនាង ហើយពេលទទួលបានដំណឹងនេះ នាងសឹងមិនចង់ជឿទេ តែអ្វីៗជាការពិត ព្រោះពេលនាងមកដល់ផ្ទះរកមើលទ្រព្យ គឺបាត់អស់ទៅហើយ ដែលធ្វើឱ្យនាងស្លុតចិត្តទន់ជង្គង់ដួលតែម្តង។
អ្វីដែលគួរឱ្យកត់សម្គាល់ លី ម៉ារីណា ក៏តែងចេញសារសុំឱ្យលោក សាត ចាន់ថន ជាអតីតស្វាមី យកទ្រព្យសម្បត្តិមកឱ្យខ្លួនវិញ ព្រោះនាងត្រូវការលុយជាចាំបាច់សម្រាប់ចិញ្ចឹមកូន ប៉ុន្តែនាង មិនមានការប្តឹងផ្តល់អ្វីឡើយ ហើយជាលទ្ធផលមកដល់បច្ចុប្បន្ន នាងមិនបានទទួលរបស់ទ្រព្យ ឬប្រាក់សូម្បី១០០លុយខ្មែរពីអតីតស្វាមីឡើយ ។
លី ម៉ារីណា បានបន្ថែមទៀតថា អតីតស្វាមីរបស់នាង មិនមានទ្រព្យសម្បត្តិអ្វីឡើយ ហើយមូលហេតុដែលនាងព្រមរៀបការជាមួយដោយ សារតែក្តីស្រឡាញ់ពិត រហូតរួមរស់ជាមួយគ្នាជាច្រើនឆ្នាំ និង ទទួលបានចំណងដៃកូនប្រុសមួយដែលសព្វថ្ងៃកំពុងរស់នៅស្រុកខ្មែរ ក្រោមការមើលថែទាំពីអ្នកនាងជាម្តាយ ៕
សូមបញ្ចេញមតិនៅទីនេះ