ព្រហស្បតិ៍ , 12 មករា 2023
បៀមទុ.ក្ខរឿងអ្វី ទើបប្រកាសពរ-ពោះកូនទី២ តូតា បង្ហោះសារយ៉ាងកំសត់បែបនេះ?
កម្សាន្ត៖ តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា បានឃ្លាតឆ្ងាយពីអាជីពសិល្បៈចាប់តាំង ពីមានគ្រួសារ ដោយងាកមកធ្វើជាថៅកែស្រីហាងលក់គ្រឿងអលង្កាវិញ។ ថ្មីៗ នេះ អ្នកនាងបានបង្ហើបដំណឹងល្អគឺពរពោះកូនទី២។ បន្ទាប់ពីប្រកាសមានផ្ទៃពោះ មិនទាន់បានប៉ុន្មានផងស្រាប់តែ តូតា បង្ហោះសារហត់ចិត្ត Stress បាក់កម្លាំងចិត្ត ចង់បោះបង់លែងគិតតទៅទៀត។
ឃ្លាតឆ្ងាយពីសិល្បៈមួយរយៈមែនពិតតែតារាស្រី ម៉ាក សែនសូនីតា បានប្រើជីវិត រស់នៅ យ៉ាងស៊ីវិស័យមានដំណើរកម្សាន្តជាហូរហែ ទាំងក្នុងនិងក្រៅប្រទេស ដោយបច្ចុប្បន្ននេះអ្នកនាង តូតា ជាថៅកែស្រីហាងលក់គ្រឿងអលង្ការម្តុំទួលសង្កែ ហើយគ្រួសាររបស់តួឯកស្រីរូបនេះមើលទៅពិតជាមានក្តីសុខណាស់។ បន្ថែមពីនេះ តូតា កំពុងតែពរពោះកូនទី២ផងដែរដែលធ្វើឱ្យចំណងស្នេហ៍នាង និង ស្វាមី កាន់តែរឹងមាំ។
ស្របពេលបង្ហើបដំណឹងល្អមិនទាន់បានប៉ុន្មានផង ម៉ាក សែន សូនីតា បានបង្ហោះ សារយ៉ាងកំសត់នៅលើហ្វេកប៊ុកដែលធ្វើឱ្យហ្វេនៗនិងអ្នកស្គាល់នាងបង្ហាញការបារម្ភ ព្រោះពេលនេះនាងកំពុងតែមានផ្ទៃពោះ។
តូតា បានសរសេរថា «ហត់ចិត្ត…ហើយ Stress បាក់កម្លាំងចិត្ត ហត់នឿយ ចង់បោះបង់លែងចង់គិត លែងចង់ខំទៀតហើយល្មមៗបានហើយ ហត់ណាស់»។
តាមរយៈសំណេរដែល តូតា បានសរសេរនេះគេមិនទាន់ដឹងថា តូតា កំពុងមានបញ្ហាអ្វីឱ្យប្រាកដនោះទេ ដោយនាងបានត្រឹមនិយាយតបសួរនាងមានរឿងអ្វី ដោយឆ្លើយយ៉ាងខ្លីថា «ក្នុងចិត្តតិចតួច»៕
សូមបញ្ចេញមតិនៅទីនេះ