ល្អហួស! ត្រឡប់មកកាន់ PSG វិញភ្លាម Messi រកបានគ្រាប់បាល់ភ្លេត
ខ្សែបម្រើប្រយុទ្ធ Lionel Messi រកបានគ្រាប់បាល់ក្នុងការប្រកួតដំបូង សម្រាប់ Paris St-Germain ចាប់តាំងពីឈ្នះពានរង្វាន់ World Cup ជាមួយជម្រើសជាតិអាហ្សង់ទីន។
ការប្រកួតកាលពីយប់មិញ PSG បានយកឈ្នះ Angers ២-០ ក្នុងសប្ដាហ៍ទី១៨ នៃក្របខណ្ឌ Ligue 1។ Messi វ័យ ៣៥ឆ្នាំ ទទួលបានការអនុញ្ញាតបន្ថែមការសម្រាក ក្រោយរកបាន ៧គ្រាប់ អំឡុងពេលព្រឹត្តិការណ៍ World Cup ដែលអាហ្សង់ទីន យកឈ្នះបារាំង ដោយបាល់ប៉េណាល់ទី ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
ការប្រកួតក្នុងកីឡដ្ឋាន Parc des Pronces ខ្សែប្រយុទ្ធ Hugo Ekitike ជាអ្នករកបានគ្រាប់ដំបូងឲ្យ PSG មុនពេល Messi ជាអ្នកបន្ថែមគ្រាប់ទីពីរជូនក្រុម។ តាមរយៈជ័យជម្នះនេះ ក្រុមអ្នកមាន PSG នៅតែបន្តឈរលេខមួយក្នុងតារាងពិន្ទុ គម្លាត៦ពិន្ទុលើក្រុមលេខពីរ Lens ខណៈ Marseille នៅលេខ៣។
ក្រឡេកទៅមើលកីឡាករទាត់បញ្ចូលទីច្រើនជាងគេ នៅ Ligue 1 ក្នុងរដូវកាលនេះវិញ ខ្សែប្រយុទ្ធ Kylian Mbappe របស់ Paris St-Germain កំពុងឈរលេខមួយមាន ១៣គ្រាប់ ឯ Neymar មាន១១គ្រាប់ស្មើគ្នាជាមួយ Terem Moffi របស់ Lorient៕
សូមបញ្ចេញមតិនៅទីនេះ