គ្រូវៀតណាមថា៖«ថៃ គឺជាក្រុមល្អ ប៉ុន្តែមិនល្អរហូតដល់ថ្នាក់គួរឲ្យព្រួយបារម្ភនោះទេ»
ក្រុមជម្រើសជាតិ វៀតណាម នឹងត្រូវបើកទ្វារកីឡដ្ឋាន My Dinh ទទួលស្វាគមន៍ថៃ វគ្គផ្តាច់ព្រ័ត្រ ជើងទី១ វេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៃពានរង្វាន់ AFF Mitsubishi Electric Cup ២០២២។
ខណ:លោក Park Hang-seo គ្រូបង្វឹកវៀតណាម បាននិយាយថា៖«ថៃ គឺជាក្រុមល្អ ប៉ុន្តែមិនល្អរហូតដល់ថ្នាក់គួរឲ្យព្រួយបារម្ភនោះទេ ហើយយើងនឹងដណ្តើមជើងឯក យកពានត្រលប់ទៅផ្ទះវិញ ជូនអ្នកគាំទ្រ»។
លោកបានបន្តថា៖«ក្នុងអំឡុងពេលប្រាំឆ្នាំរបស់ខ្ញុំនៅវៀតណាម ខ្ញុំចាញ់ថៃ តែមួយប្រកួតគត់ ដែលជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយ នៃពានរង្វាន់ AFF Cup ឆ្នាំ 2020។ នេះគឺជាឱកាស សម្រាប់ទូទាត់គំនុំចាញ់ ក្នុងការប្រកួតចុងក្រោយរបស់ខ្ញុំ ជាមួយក្រុម ហើយខ្ញុំចង់ឈ្នះពាន ជូនអ្នកគាំទ្រពួកយើង»។
សម្រាប់ជើងទី២ ក្រុមជម្រើសជាតិថៃ ត្រូវបើកទ្វារកីឡដ្ឋាន Thammasat វិញ ទទួលជើងខ្លាំងវៀតណាម ជើទី២ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទីយប់ ដើម្បីកាត់សេចក្តីថា ក្រុមណានឹងក្លាយជាម្ចាស់ជើងឯក។
គួរឲ្យដឹងថា ក្រុមជម្រើសជាតិថៃ ជាក្រុមដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រច្រើនជាងគេបង្អស់ បើប្រៀបទៅក្រុមដទៃទៀតក្នុងតំបន់អាស៊ាន សរុប ១០លើក ខណ:វៀតណាម ឡើងទៅវគ្គផ្តាច់ព្រ័ត្រនេះ ជាលើកទី៤ ប៉ុណ្ណោះ៕
សូមបញ្ចេញមតិនៅទីនេះ