ជេ ស៊ីកា សរសើរ សួ វិចិត្រ ពេញៗមាត់ ខណៈ សួ វិចិត្រ សារភាពចូលចិត្ត ជេ ស៊ីកា ខ្លាំង ក្រោយសង្ស័.យថាអ្នកទាំងពីរមានទំនា..ក់ទំន.ងស្នេ-ហា
កម្សាន្ត៖ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀង សួ វិចិត្រ បង្ហោះរូបភាពថើបគ្នាជាមួយតារាសម្តែង ជេ ស៊ីកា រហូតមានការសង្ស័យថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហា។ ជុំវិញរឿងនេះ ជេ ស៊ីកា បានឱ្យដឹងថាអ្នកទាំងពីរមានការងារថ្មីរួមគ្នា តែក៏បានសរសើរថា តារាចម្រៀងរូបនេះជាមនុស្សរួសរាយ ឱ្យតម្លៃក្រុមការងារ ហើយ សួ វិចិត្រ បាននិយាយប្រាប់ ជេ ស៊ីកា ថាលោកចូលចិត្តនាងខ្លាំង...។
តារាសម្តែង ជេ ស៊ីកា មានឈ្មោះពិត តាន់ សុផា កាន់តែទទួលបានប្រជាប្រិយភាពដោយរយៈពេលចុងក្រោយនេះបានលេចមុខក្នុងរឿងជាច្រើនព្រោះតារាសម្តែងរូបនេះមានទាំងសម្រស់ស្រស់ស្អាត បើនិយាយពីការសម្តែងតួកាចឆ្នាសវិញគឺសមឥតខ្ចោះតែម្តង។
យ៉ាងណាមិញ កាលពីថ្ងៃទី១១ ខែមករា តារាចម្រៀង សួ វិចិត្រ បានបង្ហោះរូបភាព នៅលើបណ្តាញសង្គម២សន្លឹកជាមួយតារាសម្តែងស៊ិចស៊ីខាងលើ ដោយរូបភាពនោះជារូបភាពថើបគ្នាដ៏ផ្អែមល្ហែម រហូតហ្វេនៗតារាចម្រៀងខាងលើ សង្ស័យថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហា ខណៈកន្លងមកគេពុំដែលឃើញម្ចាស់ពាន «Beat The Best » បង្ហាញការសិទ្ធិស្នាលខ្លាំងជាមួយនារីណាឡើយ។
ផ្តល់បទសម្ភាសជាមួយ Lee News តាមតេលេក្រាម ជេ ស៊ីកា ថា នាងមិនដឹងត្រូវបកស្រាយយ៉ាងមិចទេទុកឱ្យមហាជនគាត់យល់បែបហ្នឹងទៅចុះ សម្រាប់នាងនិងលោក សួ វិចិត្រ ពេលនេះកំពុងមានការងារថ្មីជាមួយគ្នា។ ទោះយ៉ាងណា តារាស្រីខាងលើនេះមិនទាន់អាចបញ្ជាក់ថាជាការងារអ្វីនោះទេដោយសុំលាក់ទុកសិន។
ភ្ជាប់ជាមួយគ្នានេះ ជេ ស៊ីកា ក៏បានពោលសរសើរមិនដាច់ពីមាត់ថា សួ វិចិត្រ ជាមនុស្សរួសរាយ និយាយលេងសើចច្រើន ឱ្យតម្លៃក្រុមការងារ មនុស្សជុំវិញខ្លួន និងគោរពពេលវេលា។
ទន្ទឹមនឹងនេះ ជេ ស៊ីកា បានឆ្លើយតបថាពេលនេះ លោក សួ វិចិត្រ មិនទាន់សារភាពស្រលាញ់នាងនោះទេ ប៉ុន្តែនាងបានប្រាប់ថា សួ វិចិត្រ មានអារម្មណ៍សប្បាយចិត្តពេលរួមការងារជាមួយនាង ដោយសង្កត់ធ្ងន់ថាចូលចិត្តនាងខ្លាំង...៕
សូមបញ្ចេញមតិនៅទីនេះ