ស្មានមិនដល់! Joao Felix បាតកាតក្រហម ក្នុងការប្រកួតដំបូងឲ្យ Chelsea
ក្រុមតោខៀវ Chelsea បានប្រកួតចាញ់ក្រុម Fulham ២-១ ក្នុងក្របខណ្ឌ Premier League កាលពីយប់មិញ ខណៈកីឡាករចំណូលថ្មីរបស់ពួកគេ Joao Felix ទទួលបានកាតក្រហម។
ក្នុងការប្រកួតក្រុមម្ចាស់ផ្ទះ Fulham ជាអ្នករកបានគ្រាប់មុនធ្វើបានដោយអតីតខ្សែបម្រើប្រយុទ្ធរបស់ Chelsea កីឡាករ Willian នៅនាទីទី ២៥។ ប៉ុន្តែការប្រកួតក្នុងវគ្គទីពីរលេងបានតែ២នាទី ខ្សែការពារ Koulibaly រកបានគ្រាប់តាមស្មើឲ្យតោខៀវវិញ ធ្វើឲ្យអ្នកគាំទ្ររីករាយយ៉ាងខ្លាំង។
យ៉ាងណាមិញ នាទី៥៨ កីឡាករ Chelsea ដែលទើបនឹងខ្ចីជើងពីក្រុម Atl Madrid ខ្សែប្រយុទ្ធ Joao Felix ទទួលបានកាតក្រហម ក្នុងការប្រកួតដំបូងរបស់ខ្លួន ក្រោយបង្កកំហុសលើកីឡាករ Kenny Tate របស់ Fulham។ កីឡាករសញ្ជាតព័រទុយហ្គាល់ នឹងត្រូវជាប់បម្រើមិនបានលេង៣ប្រកួត។
Fulham ធ្វើបានគ្រាប់ជ័យជម្នះនៅនាទីទី៨៤ ទាត់បញ្ចូលទីដោយកីឡាករ Adarabioyo។ ក្រោយបញ្ចប់ការប្រកួតអ្នកចាត់ការរបស់ Fulham លោក Marco Silva បាននិយាយថា វាជាយប់ដ៏ពិសេស សម្រាប់ក្លិប និងអ្នកគាំទ្រ ដែលក្រុមរបស់លោកអាចយកឈ្នះ Chelsea ដែលជាជំនួប West Longdon Derby ក្នុងកិឡដ្ឋាន Craven Cottage៕
សូមបញ្ចេញមតិនៅទីនេះ