អ្នកលក់អនឡាញល្បីឈ្មោះ «តោះទិញ» ត្រៀមដឹកដៃគូស្នេហ៍ភេ.ទដូចគ្នា ចូលរោងការ និងស្នើសុំឱ្យច្បាប់គាំទ្រអាចចុះសំបុត្រអាពាហ៍ពិពាហ៍
អ្នកលក់អនឡាញល្បីឈ្មោះ «តោះទិញ» លោក គីម ហេង សម្រេចចិត្តដឹកដៃគូ ស្នេហ៍ភេទដូចគ្នាចូលរោងជ័យហើយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ក្រោយពី សិក្សាស្វែងយល់ចិត្តគ្នាជាង១ឆ្នាំ។ ជាមួយគ្នានេះអ្នកលក់អនឡាញរូបនេះ បាន សំណូមពរកុំឱ្យមានការរើសអើងការស្រលាញ់ភេទដូចគ្នា ព្រោះនេះជាភាពធម្មជាតិ របស់ពួកគេមានក្តីស្រលាញ់ភេទដូចគ្នា។
អ្នកលេងបណ្តាញសង្គមមួយចំនួនប្រាកដជាស្គាល់ហើយអ្នកលក់អនឡាញល្បីឈ្មោះ «តោះទិញ» លោក គីម ហេង ទទួលបានការគាំទ្រយ៉ាងខ្លាំង តាមរយៈការលក់កាបូបនារី ដែលត្រូវបានអតិថិជនសរសើរថា ផលិតផលលោកល្អមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ។
មិនត្រឹមតែមានភាពជោគជ័យ មានអតិថិជនគាំទ្រកាបូបលោកទូទាំងប្រទេសតែប៉ុណ្ណោះទេ ងាកមកកាន់ជីវិតឯកជនវិញអ្នកលក់អនឡាញ «តោះទិញ» រូបនេះក៏ បានរកឃើញម្ចាស់បេះដូងត្រៀមដឹកដៃគូស្នេហ៍ដ៏ស័ក្តិសមមួយ ជាភេទដូចគ្នា ហើយក៏ត្រៀមចូលរោងការនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ដែលធ្វើឱ្យអ្នកគាំទ្ររបស់លោកបង្ហាញអារម្មណ៍រីករាយ និងចូលរួមត្រេកអរយ៉ាងខ្លាំងនៅពេលលឺដំណឹងនេះ។
ផ្តល់បទសម្ភាសមកកាន់ Lee News លោក គីម ហេង បានឱ្យដឹងថា មុនលោក សម្រេចចិត្តដឹកដៃគូស្នេហ៍ភេទដូចគ្នាឈ្មោះ គីម ហ៊ាង ចូលរោងជ័យនេះគឺអ្នក ទាំងពីរសិក្សាស្វែងយល់ចិត្តគ្នាបានជាង១ឆ្នាំហើយ។ ដោយចំណងស្នេហ៍ អ្នកទាំង ពីរគឺបើកចំហមិនលាក់បាំងក្រសែភ្នែកមហាជនឡើយ និងមិនមានការរារាំង ពី គ្រួសារទាំងសងខាងផងដែរ។
បន្ថែមពីនេះ អ្នកលក់អនឡាញ «តោះទិញ» បានឱ្យដឹងទៀតថា ការសម្រេច សាងស្នេហ៍ភេទដូចគ្នានឹងឈានដល់ចូលរោងការដូចគូស្នេហ៍ផ្ទុយគ្នានេះ គឺដើម្បី បញ្ជាក់ភាពច្បាស់លាស់ ណាមួយលោកដល់វ័យមួយគួរររៀបការសាងជីវិត គ្រួសារហើយ។ បន្ថែមពីលើនេះ លោកចង់បញ្ជាក់ថាលោក អាចមានសិទ្ធិគោរព តាមការសម្រេចចិត្តដោយខ្លួនឯង នូវអ្វីដែលធម្មជាតិ បានកំណត់មកធ្វើតាម បេះដូងខ្លួនឯងហើយមិនប៉ះពាល់ទៅដល់អ្នកណា។
ជាពិសេស លោក គីម ហេង បានសំណូមពរទៀតថា បើសិនជាអាចលោក ចង់ឱ្យមាន ច្បាប់ចុះសំបុត្រអាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទ ដូចគ្នា ដូចជា គូស្វាមីភរិយា អ្នកមានភេទផ្ទុយគ្នាផងដែរ។
អ្នកលក់អនឡាញខាងលើនេះបានសំណូមពរទៀតថា សុំកុំឱ្យមានការរើសអើងអ្នក ស្រលាញ់ភេទដូចគ្នាក្តី ព្រោះក្តីស្រលាញ់គ្មានដែនកំណត់នោះទេ ព្រោះលោក ពី មុនក៏ធ្លាប់មានសង្សារដូចគ្នា តែវាសនាមើលមិនឃើញលោកក៏មកជួបមនុស្សដែល អាចចាប់ដៃសាងជីវិតគ្រួសារជាបុរសដូចគ្នា ដូច្នេះសេចក្តី ស្រលាញ់ពិត ជាមិនអាចកំណត់បាននោះទេ៕
សូមបញ្ចេញមតិនៅទីនេះ