Barca បំបាក់ Madrid លើទឹកដីអារ៉ាប៊ីសាអ៊ូឌីត លើកពាន Spainish Super Cup
លោក Xavi រកបានពានដំបូង ក្នុងនាមជាអ្នកចាត់ការរបស់អ្នកមានបុណ្យ Barcelona បន្ទាប់ពីដឹកនាំក្រុមយកឈ្នះគូប្រជែង Real Madrid ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ Spainish Super Cup កាលពីយប់មិញ។
Barca ក្រុមកំពុងនាំមុខកំពូលតារាងពិន្ទុ La Liga បានគ្រប់គ្រងការប្រកួតនេះយ៉ាងល្អក្នុងទឹកដីប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងរកបានគ្រាប់នាំមុខដោយកីឡាករវ័យ ១៨ឆ្នាំ Gavi ក្រោយមានការបញ្ជូនពី Lewandowski។ Lewandowski ខ្លួនឯងធ្វើបានគ្រាប់ទីពីរជូនក្រុមមុនបញ្ចប់វគ្គទីមួយ ហើយលើកនេះ Gavi ជាអ្នកបញ្ជូនឲ្យម្ដង។
ការប្រកួតឈានដល់វគ្គទីពីរ Gavi បាន Asisst មួយបាល់ទៀតឲ្យ Pedri ទាត់បញ្ចូលទីជួយ Barca នាំមុខ ៣-០។ យ៉ាងណាមិញ ចុងម៉ោងនៃការប្រកួតទោហើយ Madrid ក៏អាចតដៃបានមួយគ្រាប់វិញ សម្រេចទីដោយខ្សែប្រយុទ្ធ Karim Benzema។
នេះគឺជាការសងសឹកបានសម្រេច ដោយសារតែកាលពីជួបគ្នាកាលពីខែតុលា ក្នុងជំនួប El Clasico នេះ Real Madrid បានយកឈ្នះ Barcelona ងាយៗ ៣-១។ ប្រកួតខាងលើ Gavi បានក្លាយជាកីឡាករវ័យក្មេងជាងគេ រកបានគ្រាប់បាល់នៅ Spainish Super Cup វ៉ាកំណត់ត្រារបស់ Xavi៕
សូមបញ្ចេញមតិនៅទីនេះ