ព្រៃវែង ប្រកាសនាំចូលខ្សែប្រយុទ្ធពីប្រទេសលីបេរីយ៉ា និងខ្សែការពារពីប្រទេសហ្គាំប៊ី
នៅព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ខេត្តព្រៃវែង ក្រោមការដឹកនាំរបស់លោក ឡុង ឬទ្ធា បានប្រកាសនាំចូលកីឡាករបរទេសថ្មី២រូបបន្ថែម ត្រៀមចូលរួមប្រកួតប្រជែងពានរង្វាន់ Cambodia League Cup ២០២៣ ដែលគ្រោងនឹងចាប់ផ្តើមនៅខាងក្រោយនេះ។
កីឡាករបរទេសថ្មីទាំងពីរនាក់នោះរួមមាន៖ ខ្សែការពារកណ្តាលសញ្ជាតិហ្គាំប៊ី SAIDY AHMAD មកពីក្រុម NARA UNITED នៃលីគទី៣ ប្រទេសថៃ និងខ្សែប្រយុទ្ធសញ្ជាតិលីបេរីយ៉ា BORTU DAUDA Y មកពីក្រុម Bangkok F.C នៃលីគទី៣ ប្រទេសថៃ។
ក្រៅពីនេះព្រៃវែង ក៏បានប្រកាសនាំចូលខ្សែប្រយុទ្ធជនជាតិសញ្ជាតិជប៉ុន TAKESHITA MASATOSHI ពីក្រុម Khoromkhon FC នៃលីគកំពូលម៉ុងហ្គោលី និងខ្សែបម្រើជនជាតិជប៉ុន SO OMAE ពីក្រុម Muang Loei United FC នៃលីគលំដាប់ទី៣ របស់ប្រទេសថៃ ផងដែរ។
ជាមួយគ្នានោះព្រៃវែង បាននាំចូលអ្នកចាំទី សាំង ហាន់ឃុន, ខ្សែប្រយុទ្ធស្លាប រដ្ឋ វីរៈ, ខ្សែប្រយុទ្ធស្លាប គី រីណា និងខ្សែការពារស្លាប រស់ សំអឿន ក្នុងលក្ខខណ្ឌខ្ចីជើងចំនួនមួយរដូវកាល ពីវិសាខា និងយុវជនអាយុក្រោម១៨ឆ្នាំ ៤រូបបន្ថែមទៀតដូចជា ឡូ រ៉ាស៊ី, លី ដារ៉ូ, ស្រ៊ីម ស៊ីណាន់ និងសំ សុវណ្ណារិទ្ធ ពីវិសាខា ផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ