មិនគួរឲ្យជឿ Napoli ធ្លាក់ចេញពី Copa Italia ក្រោមថ្វីជើងក្រុមបាតតារាងលីគ
ក្រុមកំពុងឡើងជើងខ្លាំង Napoli ដែលកំពុងឈរនៅកំពូលតារាងអ៊ីតាលី Serie A បានធ្លាក់ចេញពីពានរង្វាន់ Coppa Italia ក្នុងវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់បាល់ប៉េណាល់ទី ក្រោមថ្វីជើងក្រុម Cremonese។
ក្រុមភ្ញៀវ Cremonese ដែលកំពុងស្ថិតនៅបាតតារាងលីគកំពូលអ៊ីតាលី បាននាំមុខមុនដោយកីឡាករ Charles Pickel។ ប៉ុន្តែត្រូវបាន Napoli វាយបករកបាន២គ្រាប់សងវិញ រកបានដោយកីឡាករ Juan Jesus និង Giovanni Simeone មុនពេល Cremonese ធ្វើបានគ្រាប់តាមស្មើ ដោយកីឡាករ Felix Afena-Gyan។
នៅម៉ោងបន្ថែម កីឡាករ Leonardo របស់ Cremonese ទទួលបានកាតក្រហម ត្រូវបណ្ដេញចេញពីទីលាន ប៉ុន្តែក្រុមភ្ញៀវនៅតែអាចឡើងទីវគ្គបន្ត ក្រោយឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤។
Napoli ពេលនេះ កំពុងគម្លាត៨ពិន្ទុឈរនៅកំពូលតារាង Serie A ហើយពួកគេទើបតែបំបាក់ Juventus ៥-១ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ ចំណែក Cremonese មិនទាន់ឈ្នះមួយប្រកួតសោះនៅ Serie A ក្នុងរដូវកាលនេះ កំពុងនៅបាតតារាងលីគ៕
សូមបញ្ចេញមតិនៅទីនេះ