អ្នកគាំទ្រខំជួយផ្សំផ្គុំឱ្យ ជីជី និងកញ្ញា សូរិយា ស្រឡាញ់គ្នាដល់ចាស់ ចុងក្រោយពួកគេចេញមុខឆ្លើយតបបែបនេះទៅវិញ
កម្សាន្ត៖ ថ្មីៗកន្លងទៅ អ្នកគាំទ្របានផ្ទុះការវែកញែលើបណ្តាញសង្គមជាច្រើន ក្រោយពីពិធីការិនី ជីជី និងតារាស្រី សំណាង សូរិយា ផ្អែមល្ហែមថើបគ្នាដូចជាគូស្នេហ៍ រហូតមានអ្នកលើកឡើងថា ពួកគេទាំងពីរនាក់ស្រលាញ់ភេទដូចគ្នា។ ទោះយ៉ាងណាការសន្និដ្ឋានថា ពួកនាងស្រលាញ់ភេទដូចគ្នានេះ ក៏ត្រូវអ្នកមួយចំនួនរិះគន់ពួកគេខ្លាំងៗ រហូតកញ្ញា ជីជី និងកញ្ញា សំណាង សូរិយា ថែមទាំងមានកញ្ញា គៀត សុវណ្ណឡាង ម្នាក់ទៀតចេញ មុខអះអាង ថាពួកគេមិនបានស្រលាញ់គ្នាឡើយ គ្រប់យ៉ាងគ្រាន់តែ ជាការសម្តែងប៉ុណ្ណោះដើម្បីត្រៀមថតបទចម្រៀងថ្មី ណាមួយពួកគេជាអ្នកសិល្បៈដូច្នេះពួកគេត្រូវមានអ្វីដែលថ្មីដើម្បីបំរើអារម្មណ៍មហាជន។
រឿងរ៉ាវក្តៅគគុករវាងពិធីការិនីតូចច្រឡឹង ងាកទៅកាន់កាប់មុខជំនួញលក់លៀសហាល កញ្ញា ជីជី បានធ្វើឱ្យអ្នកគ្រប់គ្នាគិតថា នាងស្រលាញ់ស្រីដូចគ្នាជាមួយ តារាស្រី សំណាង សូរិយា បន្ទាប់ពីអ្នកទាំងពីរបានថើបគ្នាមុខការ Live ហៅគ្នាប្តី ប្រពន្ធ ពេញៗមាត់ ថែមទាំងនិយាយថា នាងមិនចង់បកស្រាយអ្វីទាំងអស់រឿងស្រលាញ់ភេទដូចគ្នាសំខាន់ធ្វើអ្វីដែលមានក្តីសុខ នាងនឹងធ្វើ។
ការចេញមុខឆ្លើយតបបែបនេះ ជីជី និងកញ្ញា សំណាង សូរិយា ក៏ត្រូវអ្នកគាំទ្រ រឹតតែផ្សំផ្គុំឱ្យពួកគេស្រលាញ់គ្នា ខណៈការបង្ហាញការស្រលាញ់ភេទដូចគ្នានេះ អ្នកទាំងពីរក៏ត្រូវអ្នកមួយចំនួនរិះគន់ ប្រើពាក្យមិនសមរម្យ និងមិនជឿថាពួកគេ ស្រលាញ់គ្នា រហូត ជីជី អត់ទ្រាំពុំបានធ្វើឱ្យនាងចេញមុខទម្លាយការពិតនិង បញ្ជាក់ច្បាស់ៗតែម្តងដើម្បីកុំឱ្យមានការយល់ច្រលំ។
តាមការបកស្រាយរបស់ ជីជី និង សូរិយា កាលពីពេលថ្មីៗនេះបានឱ្យដឹងថា អ្នកទាំងពីរជាស្រីដូចគ្នា ដូច្នេះការថើបឱបគ្នាគ្រាន់តែជារឿងធម្មតា ណាមួយ កញ្ញា សំណាង សូរិយា ចេញបទ ស្រីស្រលាញ់ស្រី ចង់បាននាងសម្តែងក្នុងបទថ្មី ទើបអ្នកទាំងពីរបង្កើតសាច់រឿងផ្អែមល្ហែម ប៉ុន្តែក៏ត្រូវមានអ្នករិះគន់វិញ។ បន្ថែមពីនេះ ជីជី ក៏បានលើកឡើងទៀតថា នាងជាអ្នកសិល្បៈដូច្នេះនាងត្រូវមានអ្វីដែលថ្មីៗដើម្បីបំរើអារម្មណ៍មហាជន។
គួរបញ្ជាក់ផងដែរថា ទន្ទឹមការបញ្ជាក់របស់ ជីជី និង សំណាង សូរិយា ថាអ្នកទាំងពីរមិនបានស្រលាញ់គ្នា គេក៏បានលើកឡើងថា ពួកគេទាំងពីរនាក់មានម្ចាស់បេះដូងរៀងខ្លួនហើយ ហើយសុទ្ធតែស្គាល់គ្នាទៅវិញទៅមក៕
សូមបញ្ចេញមតិនៅទីនេះ