Casemiro នឹងអវត្តមាន ពេល បិសាចក្រហម ប៉ះ កាំភ្លើងធំ នៅចុងសប្ដាហ៍នេះ
ខ្សែបម្រើរបស់ បិសាចក្រហម Manchester United កីឡាករ Casemiro នឹងត្រូវជាប់បម្រាមសម្រាប់ការប្រកួតថ្ងៃអាទិត្យ ទល់នឹងក្រុមនាំមុខកំពូលតារាងកាំភ្លើងធំ Arsenal ។
ការប្រកួតកាលពីយប់មិញ United បានប្រកួតស្មើគ្នា ជាមួយ Crystal Palace ១-១។ គ្រាប់បាល់របស់បិសាចក្រហម ធ្វើបានដោយខ្សែបម្រើ Bruno Fernandes ខណៈ Michaek Olise ជាអ្នករកគ្រាប់ឲ្យ Palace ពីការស៊ុត Free Kick យ៉ាងអស្ចារ្យ។ យ៉ាងណាមិញ ប្រកួតនេះ ខ្សែបម្រើ Casemiro ទទួលបានកាតលឿង ដែលជាកាតទី៥របស់គេ ក្នុងរដូវកាលនេះ ដូច្នេះត្រូវជាប់បម្រាបមួយប្រកួត សម្រាប់ប្រកួតបន្ទាប់។
នេះមានន័យថា Casemiro នឹងមិនមានវត្តមាន ពេល United ប៉ះ Arsenal នៅថ្ងៃអាទិត្យសប្ដាហ៍នេះ។ បែបនេះក្ដី អ្នកចាត់ការរបស់ Man Utd លោក Ten Hag បានលើកឡើងថា៖ "លើកចុងក្រោយពួកយើងឈ្នះពួកគេ (Arsenal) ដោយគ្មាន Casemiro។ ពេលនេះ ពួកយើងត្រូវតែធ្វើដូចគ្នា"។
Arsenal បច្ចុប្បន្នគម្លាត៨ពិន្ទុ ឈរលើកំពូលតារាង ចាញ់តែម្ដងគត់នៅ Premier League ក្រោយថ្វីជើង United ៣-១ កាលពីខែកញ្ញា។ សម្រាប់ United កំពុងស្ថិតនៅលេខ៣ មាន៣៩ពិន្ទុស្មើគ្នា ជាមួយក្រុមលេខពីរ Man City៕
សូមបញ្ចេញមតិនៅទីនេះ