Inter បំបាក់ AC Milan លើកពាន Italian Super Cup លើទឹកដីអារ៉ាប៊ីសាអ៊ូឌីត
(អន្តរជាតិ)៖ ក្លិប Inter Milan បានយកឈ្នះក្លិប AC Milan ក្នុងលទ្ធផល ៣-០ លើកពាន Italian Super Cup លើទឹកដីអារ៉ាប៊ីសាអ៊ូឌីត កាលពីយប់ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣នេះ។
ក្នុងការប្រកួតយប់មិញនេះ ខ្សែបម្រើ Federico Dimarco ជាអ្នករកបានគ្រាប់ដំបូងឲ្យ Inter ក្រោយលេងបាន១០នាទី ពេល Nicolo Barella ជាអ្នកបញ្ជូនឲ្យ។ អ្នកចាំទីរបស់ Inter កីឡាករ Andre Onana បានសង្គ្រោះបាល់យ៉ាងអស្ចារ្យ ពីការប៉ុនប៉ងរបស់កីឡាករ Rafael Leao មុនពេល Dzeko ធ្វើបានគ្រាប់ទី២ ឲ្យ Inter នៅនាទី២១ បញ្ជប់តង់ទី២ Inter Milan ២-០ AC Milan ។
លុះចូលដល់តង់ទីពីរ នាទី៧៧ ខ្សែប្រយុទ្ធ Lautaro Martinez ធ្វើបានគ្រាប់ទី៣ ជូន Inter ដែលជាគ្រាប់ចុងក្រោយជួយក្រុមឈ្នះ AC Milan ៣-០។ នេះជាលើកដំបូង ដែល Inter អាចយកឈ្នះ AC Milan នៅវគ្គផ្ដាច់ព្រ័ត្រពាន Cup ក្នុងប្រទេសអ៊ីតាលី បន្ទាប់ពីធ្លាប់ចាញ់នៅ Coppa Italia នៅឆ្នាំ១៩៧៧ និង Italian Super Cup ឆ្នាំ២០១១៕
សូមបញ្ចេញមតិនៅទីនេះ