អៀ ម៉េងលិ ស-ម្ញែ-ងកាដូមួយម៉ឺនដុ-ល្លារពីគូស្នេហ៍ តែមហាជនឌឺ-ដងគ្រប់គ្នា
កម្សាន្ត៖ ទើបភ្ជាប់ទំនាក់ទំនងស្នេហាប្រមាណតែបួនខែ តែតារាសម្តែងរូបស្រស់ អៀ ម៉េងលិ បានទទួលបាច់ផ្កាយ៉ាងពិសេសមួយបាច់ដែលសុទ្ធសឹងជាក្រដាស ប្រាក់១០០ដុល្លារ ចំនួនដល់ទៅមួយម៉ឺនដុល្លារពីសំណាក់គូស្នេហ៍រូបសង្ហា ។ ជាមួយ នឹងកាដូដ៏ពិសេសនេះត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញ មតិវែកញែកដោយខ្លះបានឌឺដងថា«នេះហើយគូស្នេហ៍មិន គិតមានក្រ»។
គេចាំបានថាក្រោយផ្តាច់ស្នេហ៍ជាមួយនិស្សិតដែលបានបញ្ចប់ការសិក្សាពីបរទេសមិនទាន់បានប៉ុន្មានផងតារាសម្តែងសាច់សខ្ចី អៀ ម៉េងលិ បានងាកមកភ្ជាប់ ស្នេហ៍ជាមួយបុរសម្នាក់ជាកូនអ្នកមានមុខមាត់នៅក្នុងសង្គមដែលមានតួនាទីជាកងអង្គរក្សពាក់សក្តិ៣។ អ្វីដែល កត់ សម្គាល់ទើបភ្ជាប់ទំនាក់ទំនងតែបួនខែ ប៉ុណ្ណាះ តែតារាសម្តែង អៀ ម៉េងលិ ទទួលបានកាដូជាទឹកប្រាក់១ម៉ឺនដុល្លារពី សំណាក់គូស្នេហ៍នៅក្នុងថ្ងៃខួបនៃក្តីស្រឡាញ់កាលពីថ្ងៃទី ១៧កន្លងទៅនេះ ។ អៀ ម៉េងលិ បាននិយាយថា«អរគុណផ្កាដ៏មានតម្លៃមួយនេះ10k» ។
ការលើកឡើងរបស់ អៀ ម៉េងលិ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើន បញ្ចេញមតិវែកញែកជាបន្តបន្ទាប់ដោយខ្លះបាននិយាយថា «គូស្នេហ៍ស្រឡាញ់ គ្នាមិនគិតមានក្រ»«ទើបបួនខែទេកុំអាលអរ»។ក្រោយទទួលបានការខមិនឌឺដងពីសំណាក់មហាជនរឿងស្រឡាញ់គ្នាមិនគិតមានក្រនោះ អៀ ម៉េងលិ បាន បញ្ជាក់ថា«ទោះថ្ងៃក្រោយគាត់នៅចំណុចណាគាត់ធ្លាក់ខ្លួនគ្មានអ្វីសោះក៏ខ្ញុំស្រឡាញ់គាត់ព្រោះខ្ញុំស្រឡាញ់គាត់មិនមែនគិតពីលុយទេបើសង្សារខ្ញុំជាមនុស្សមុខអាក្រក់ហើយចាស់ទើបពួកអ្នកគិតចឹងត្រូវតែសង្សារខ្ញុំឡើងសង្ហាទោះមិនមានលុយក៏ស្រឡាញ់ដែរ »។ ងាកមកគូស្នេហ៍របស់ អៀ ម៉េងលិ ឯណេះវិញបាន និយាយថាលោកមិនបានខ្វល់ខ្វាយពីអតីតកាលរបស់ អៀ ម៉េងលិ ទេ អ្វីដែល លោកកង្វល់នៅជាមួយគ្នាយ៉ាងដូម្តេចក្នុងពេលបច្ចុប្បន្ននិងអនាគតឱ្យបានល្អ។
ដ្បិតចំណងស្នេហ៍មានរយៈពេលខ្លីមែន តែកន្លងមក អៀ ម៉េងលិ ធ្លាប់ប្រាប់Lee News តាមទូរស័ព្ទថាគូស្នេហ៍របស់នាងជាមនុស្សប្រុសល្អដែលទើបជួបជា លើកដំបូង ហើយនាងក៏មានបំណងនឹងរៀបចំពិធីភ្ជាប់ពាក្យទៅតាមប្រពៃណី ខ្មែរនៅក្នុងឆ្នាំ ២០២៣ នេះ តែសម្រាប់រឿងរៀបការអាចនៅយូរបន្តិច។ ចុង ក្រោយនេះចំណងស្នេហ៍ អៀ ម៉េងលិ កាន់តែបើកចំហនិងផ្អែមល្ហែមដោយពួក គេបានបណ្តើរគ្នាចូលរួមនៅក្នុងពិធីមង្គលនានាដោយពេញមុខ ។ មុននឹងជួប បុរសល្អបែបនេះ អៀ ម៉េងលិ ធ្លាប់បរាជ័យស្នេហ៍ពីរលើករួចមកហើយដែលគូ ស្នេហ៍ដំបូងគឺតារាចម្រៀង នាយចឺម ៕
សូមបញ្ចេញមតិនៅទីនេះ