ពិធីការិនី កែវ ផល្លីកា លាក់ស្នេ.ហាជិតឈឹង ខណៈសម្រស់កាន់តែទាក់.ទាញ

ស៊ែរចូលហ្វេសប៊ូក
ស៊ែរចូលតេឡេក្រាម
ស៊ែរចូល WhatsApp
FB
TG
WA

កម្សាន្ត៖ រយៈពេលជាច្រើនឆ្នាំក្នុងអាជីពពិធីការិនី កែវ ផល្លីកា ត្រូវបានគេចាត់ទុកជា អ្នកសិល្បៈមានប្រជាប្រិយភាព និងរូបសម្រស់ស្អាតនៅស្ថានីយទូរទស្សន៍បាយ័ន ។ តែអ្វីដែលកត់សម្គាល់វ័យកាន់ តែឈានទៅមុខ ហើយមិត្តភក្តិក្នុងសិល្បៈបានបង្ហាញមុខដៃគូ និងចូលរោងការជាបន្តបន្ទាប់ក្តី តែចំណែកស្រីស្អាត កែវ ផល្លីកា លាក់បាំងជិតឈឹងតែម្តង ។

ឧបត្ថម្ភធំដោយ៖ SS288.COM

ខុសពីតារាដទៃ កែវ ផល្លីកា មិនសូវបើកបង្ហាញពីជីវិតឯកជនរបស់ខ្លួនលើ បណ្តាញសង្គមឡើយ តែអ្វីដែលសរសើរតារាសម្បុរស្រអែមស្រស់រូបនេះមិន ដែលពើបប្រទះរឿងអាស្រូវស្នេហាអ្វីឡើយ ។ ក្នុងនោះក៏មានបុរសៗមិនតិច នាក់ទេចង់ក្លាយជាម្ចាស់បេះដូងរបស់នាង ខណៈពិធីការិនីវ័យ ៣៣ឆ្នាំរូបនេះហាក់មិនខ្វល់ខ្វាយនឹងកំពុងរស់នៅក្នុងជីវិតនៅលីវយ៉ាងរីករាយ ។ ប៉ុន្តែថ្មីៗនេះមានការបង្ហើបពីប្រភពដែលជិតដិត ជាមួយ កែវ ផល្លីកា ថា តាមពិតពិធីការិនី រូបនេះមានមិត្តប្រុសហើយ គ្រាន់តែនាងមិនចង់បញ្ចេញជាចំហដូចមិត្តភក្តិដទៃ ។

ដ្បិតមានរូបរាងស្រឡូនស្អាតពីធម្មជាតិ តែពិធីការិនី កែវ ផល្លីកា មិនសូវនិយម លេងខ្លួនសិចស៊ីនោះទេ ។ ភាគច្រើនគេឃើញនាងតែងខ្លួនក្នុងសម្លៀកបំពាក់ ប្រពៃណីខ្មែរបែបសុភាពៗនៅក្នុងកម្មវិធីនានា។ ទើបថ្មីៗនេះ កែវ ផល្លីកា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គម ជាពិសេស ហ្វេន ហ្វេន មានការចាប់ អារម្មណ៍ក្រោយឃើញស្រីស្អាតរូបនេះបង្អួតរាងស្រឡូនស្អាតក្នុងឈុតហែលទឹកយ៉ាងទាក់ទាញនៅក្នុងដំណើរកម្សាន្តនៅប្រទេសជិតខាងជាមួយមិត្តភក្តិរួមទ្រនំ ។

គួរបញ្ជាក់ថា កែវ ផល្លីកា ដែលមានឈ្មោះដើមថា កែវ ពន្លឺ នោះបានហក់ចូល ក្នុងវិស័យសិល្បៈនៅក្នុងឆ្នាំ ២០០៧ ក្រោយពីនាងមិនបានទទួលជោគជ័យ នៅក្នុងកម្មវិធីប្រលង Freshie boy and girl។ ក្រៅពីពិធីការិនីស្រីស្អាត ថ្ពាល់ខួចរូបនេះក៏ធ្លាប់បានបង្ហាញមុខនៅក្នុងការថតស្ប៉តពាណិជ្ជកម្មនិងខ្សែរឿងមួយចំនួន ៕

ព័ត៌មានពេញនិយម

ដៃគូរសហការ

វេបសាយកំសាន្តល្អផ្តាច់គេ
តែមួយគត់នៅកម្ពុជា🇰🇭 និង 🇹🇭ថៃ

ទំនុកចិត្ត ដាក់ដកប្រាក់២៤ម៉ោង